ជីវិតកម្សាន្ដ
The Weeknd លុបចោលការប្រគំតន្រ្តីភ្លាមៗ ក្រោយទើបច្រៀងបាន ៣ បទកន្លះ
តារាចម្រៀង The Weeknd បានលុបចោលការប្រគំតន្ត្រីរបស់ខ្លួនភ្លាមៗនៅទីក្រុង Los Angeles ព្រមទាំងសុំទោសទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្រ ដោយសារតែបញ្ហាសំឡេងរបស់លោក ក្រោយច្រៀងបាន ៣ បទកន្លះ ។

តារាវ័យ ៣២ ឆ្នាំរូបនេះបាននិយាយសុំទោសទាំងដែលសំឡេងស្អកទៅកាន់ទស្សនិកជនចំនួន ៧០,០០០ នាក់ដែលមានការងឿងឆ្ងល់ និងខកចិត្តក្នុងការចូលរួមការប្រគុំតន្ត្រី ”The Weeknd After Hours Til Dawn Tour” ថា “ខ្ញុំផ្ទាល់ចង់សុំទោសអ្នករាល់គ្នា ខ្ញុំមិនដឹងថាមានអ្វីកើតឡើង នៅពេលដែលខ្ញុំស្រែកច្រៀងនោះទេ ប៉ុន្តែខ្ញុំគ្រាន់ដឹងថា សំឡេងរបស់ខ្ញុំមានបញ្ហា ។
The Weeknd បានបន្ថែមទៀតថា “ការបញ្ឈប់ការសម្ដែងនេះដូចជាសម្លាប់ខ្ញុំអញ្ចឹង ។ សុំទោសដែលខ្ញុំមិនអាចផ្តល់ការប្រគំតន្ត្រីដ៏ល្អដល់អ្នកទាំងអស់គ្នាបាននៅពេលនេះ ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងទទួលបានប្រាក់របស់អ្នកវិញ ហើយខ្ញុំក៏នឹងរៀបចំការប្រគុំតន្ត្រីម្តងទៀតនាពេលឆាប់ៗនេះ” ។

យ៉ាងណាមិញ មិនមានព័ត៍មានអ្វីបន្ថែមទាក់ទងអំពីស្ថានភាពបញ្ហាសំឡេង ក៏ដូចកាលបរិច្ឆេទថ្មីសម្រាប់ការប្រគំតន្ត្រីម្តងទៀតរបស់ The Weeknd នៅទីក្រុង Los Angeles នោះទេ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


