ជីវិតកម្សាន្ដ
បើកកកាយសម្រស់បច្ចុប្បន្ន តួឯកស្រីក្នុងរឿង “នាងតូចចង្កៀងកែវ” ទាំង ៦ ដួង
គេនៅចាំបានថា “នាងតូចចង្កៀងកែវ” ចេញផ្សាយលើកដំបូងក្នុងឆ្នាំ២០០២ ហើយធ្លាប់បានអង្រួនបេះដូងទស្សនិកជនជំនាន់នោះ ឲ្យនិយមតាមដានសឹងតែគ្រប់វគ្គ។
ត្បិតថារឿងនេះមានរយៈកាលយូរក្ដី តែយ៉ាងណា បើរាប់តួសម្ដែងមេធ្មប់តូចដែលបង្កប់មន្តស្នេហ៍ គឺមានរហូតដល់ទៅ ៦នាក់ ចាំមើលថា អតីតមេធ្មប់ស្រីតូចចង្កៀងកែវ មានរូបរាងយ៉ាងណាខ្លះទៅហើយនាបច្ចុប្បន្ននេះ?
១ Katreeya English
Katrina English ជាតួឯកស្រីតូចចង្កៀងកែដើរតួដំបូងគេក្នុងឆ្នាំ ២០០២ និងមានឈ្មោះJenny។ យ៉ាងណាមិញសាច់រឿងមេធ្មប់តូចមួយនេះ បានធ្វើឲ្យមនុស្សស្រីក្នុងសម័យនោះចង់ក្លាយជាមេធ្មប់ដូចតួឯកស្រី រហូតមានអ្នកខ្លះបានតែងកាយតាមលំនាំផងដែរ។
២ Pu Praya និង Kwan Usamanee
រឿង នាងតូចចង្កៀងកែវ វគ្គទី២នេះ មានមេធ្មប់ដល់ទៅគឺ Honey សម្តែងដោយ Pu Praya និង Sanya សម្តែងដោយ Kwan Usamanee ចេញក្នុងឆ្នាំ ២០០៤ ។ មិនខុសគ្នាគ្នាប៉ុន្មានឡើយ ក្នុងវគ្គ២នេះក៏ជោគជ័យដូចកាលពីវគ្គ១ដែរ ខណៈមនុស្សគ្រប់គ្នាតាមដានសឹងដាច់បាយដាច់ទឹក ដោយសារតែសុទ្ធតែជាតួស្រីដែលទស្សនិកជនចូលចិត្ត។
៣ Baifern Pimchanok និង Anyarin Terathananpa
តួឯកស្រីក្នុងរឿងនាងតូចចង្កៀងកែវវគ្គទី៣នេះ ឈ្មោះ Nanny សម្ដែងដោយដោយ Baifern Pimchanok និងម្នាក់ទៀត Daraka សម្ដែងដោយ Anyarin Terathananpa។ ត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១២ គិតមកដល់ពេលនេះមានរយៈពេល១០ ឆ្នាំ ហើយនៅតែទទួលបានជោគជ័យដូចវគ្គមុនៗដូចគ្នា។
៤ Pim Pimprapha
មកដល់វគ្គទី ៤ អាចថាប្លែកពីវគ្គមុនៗ ដោយសារចំណងជើងសាច់រឿងមេធ្មប់តូចបានប្រែជា Por mod jao sanae ចេញផ្សាយនៅឆ្នាំ២០១៨។ តួឯកក្នុងរឿងនេះឈ្មោះ Nissara សម្តែងដោយ Pim Pimprapha បើទោះជាក្នុងវគ្គនេះ តួឯកស្រីមិនមែនជាមេធ្មប់ដូចតួស្រីមុនៗក្ដី។ ប៉ុន្តែវីរនារីរូបនេះ បានកើតក្នុងគ្រួសារអ្នកប្រមាញ់មេធ្មប់ដូចគ្នា ហើយក៏ចាត់ទុកថានឹងបើកសាច់រឿងថ្មីឲ្យកាន់ប្លែកភ្នែកអ្នកទស្សនា ក្នុងសម័យឆ្នាំ២០១៨ផងដែរ។
យ៉ាងណាមិញ ទស្សនិកជនដែលធ្លាប់និយមទស្សនារឿងនាងតូចចង្កៀងកែវ តាំងពីវគ្គទី១ រហូតដល់វគ្គ៤ ប្រាកដជារង់ចាំតាមដានវគ្គថ្មី ថាតើតារាសម្ដែងស្រីរូបណា នឹងដើរជានាងតូចក្នុងចង្កៀងបន្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្ញីចាស់កាន់តែហិល! Janie ដាក់មួយឈុតទៀត ស្រើបស្រាលលើសមុន
ចុចអាន៖Kwan បង្ហើបពីចរិតលក្ខណៈបុរសដែលចង់រៀបការ និងសាងគ្រួសារជាមួយគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


