ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ៖ ខ្ញុំមានមហិច្ឆតាដ៏ធំសម្រាប់តំណាងប្រទេស
ជាការពិតអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាកត់សម្គាល់ឃើញថា បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលជាម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia2022) រហូតមកទល់ពេលនេះនៅតែទទូចស្នើរសុំការគាំទ្រ និងផ្តល់កម្លាំងចិត្តពីមហាជនខ្មែរទូទាំងប្រទេស ខណ:ការប្រកួតនៅលើឆាកអន្តរជាតិកាន់តែកៀកថ្ងៃឈានចូលមកដល់។

ជាមួយគ្នានេះដែរ កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ក៏បានប្រកាសបង្ហាញពីឆន្ទ: និងការតាំងចិត្តខ្ពស់របស់ខ្លួនក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ។ កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី បានថ្លែងប្រាប់ឲ្យដឹងដូច្នេះថា ការព្យាយាមមិនដែលធ្វេីអោយនរណាម្នាក់ឈឺចាប់ឡេីយ! ខ្ញុំមានមហិច្ឆតាដ៏ធំធេងសម្រាប់ការធ្វេីជាអ្នកតំណាងប្រទេស ខ្ញុំតែងខិតខំនិងធ្វេីគ្រប់យ៉ាងដោយមានការតាំងចិត្តខ្ពស់។
ពេជ្រ វត្តីសារ៉ាឌ្ឍី បានបញ្ជាក់បន្ថែមភ្ជាប់នឹងវីដេអូនៃការហាត់សមទៀតថា នៅក្នុងវីឌីអូមួយនេះគ្រាន់តែជាចំណែកតូចមួយនៃការព្យាយាមរបស់ខ្ញុំ។ ការឈឺចាប់ដែលគ្មានសម្លេងនឹងផ្តល់អោយខ្ញុំវិញនូវរូបរាងដ៏ល្អពិតប្រាកដស័ក្ដិសមជាបវរកញ្ញាកម្ពុជាដែលអាចទៅប្រកួតប្រជែងជាមួយអន្ដរជាតិបានដោយភាពជឿជាក់ គ្រប់គ្នាអាចផ្លាស់ប្តូរខ្លួនឯងបាន ដរាបណាយេីងនៅតែជឿជាក់ថាយេីងពិតជាធ្វេីបាន។

បន្ទាប់ពីមានការបង្ហាញឆន្ទ:ដ៏មោះមុត និងការតាំងចិត្តរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី គេឃើញមានអ្នកគាំទ្រមួយចំនួនបានផ្តើមលើកទឹកចិត្ត និងជូនពរដល់នាងក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗនេះ។ ដោយឡែកក្នុងនោះក៏មានការលើកឡើងថា អាណិតណាស់ ខំណាស់ ដើម្បីក្ដីស្រម៉ៃខ្លួនឯងផ្ទាល់ និងដើម្បីប្រទេសជាតិតែបែជាមានបញ្ហា ដោយសារស្ថាប័ន។ ស្ថាប័នគួរដោះស្រាយឆាប់ៗសម្រាប់គាត់។រឹងមាំណាបងស្រីខ្ញុំចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តឱ្យបងគ្រប់វិនាទី។

សូមជម្រាបថាកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី កន្លងមកត្រូវបានមហាជនលើកសរសើរគ្រប់គ្នាថាសក្ដិសមជាម្ចាស់មកុដ គ្រប់កាយវិកា ពាក្យសម្ដី ចំណេះដឹង ទាំងកម្ពស់ និងសម្រស់ គឺនាងមានភាពលេចធ្លោ។ ក្រោយពីក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានតួនាទីតំណាងអោយកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធី Miss GrandInternationalក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


