Connect with us

ជីវិតកម្សាន្ដ

តារា​សិច​ស៊ី អាណា​រ៉ូ​ស អន់ចិត្ត​ខ្លួនឯង​ក្រោយ​វះកាត់​កែ​ច្រមុះ​មាន​ទម្រង់​ដូច​ជ្រូក​ប៉ា​ចេ​ក្នុង​រឿង​ថាំង​ចេង​

បានផុស

នៅ

តារា​សម្តែង​ស្រី​សិច​ស៊ី​កញ្ញា អាណា​រ៉ូ​ស ដោយហេតុតែ​ចង់បាន​ភាពស្រស់ស្អាត​ប​ន្ថែ​ម​លើ​រូប សម្រស់​ធម្មជាតិ ​ថ្មីៗ​នេះ​បានសម្រេច​ចំណាយលុយ​ផ្ទាល់ខ្លួន​ទៅធ្វើ​ការវះកាត់​កែខៃ​ខ្ទង់ច្រមុះ​។​ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត​នោះ ​គឺ​ការកែខៃ​លើ​ខ្ទង់ច្រមុះ​នេះ ​បែរជា​ធ្វើ​ឲ្យ​នាង​ខក​ចំណង​ធំ​ទៅវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការ​សង្កេតឃើញ​បន្ទាប់ពី​ការកែ​ច្រមុះ​នេះ​រួច​ តារា​ស្រី​មាន​មន្ត​ស្នេហ៍ អាណា​រ៉ូ​ស រាល់ពេល​ចេញ​ដើរ​ទៅណា​មក​ណា​ ត្រូវបាន​មិត្តភក្តិ​មួយចំនួន​និយាយ​បែប​លេងសើច​ផង​ និង​បង្អាប់​ផង​ថា​ច្រមុះ​នាង​មើល​មួយ​ភ្លែត​អាច​និយាយបានថា​ស្អាត​មួយផ្នែក តែ​ពេល​មើល​យូៗ​ទៅ​ដូច​ច្រមុះជ្រូក​ប៉ា​ចេ​ក្នុង​រឿង​ថាំង​ចេង ​ឬ​ច្រមុះ​សត្វ​តោ​មិច​មិនដឹង​ទេ​។​

ដោយសារតែ​ទទួលរង​នូវ​ពាក្យសម្តី​ដែល​អ្នកគាំទ្រ​និង​មិត្តភក្តិ​មួយចំនួន​និយាយ​លេងសើច​បែ​ប បង្អាប់ ​និង​សរសើរ​នេះហើយ ​ទើប​ធ្វើ​ឲ្យ​សាមីខ្លួន​កញ្ញា អាណា​រ៉ូ​ស បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ហើយ​ទទួលស្គាល់ថា​ពាក្យសម្តី​លេងសើច​របស់​អ្នកគាំទ្រ​ខាងលើ​ពិត​និយាយបាន​ត្រឹមត្រូវ​មែន ខណ​:​នាង​ថា​ខ្លួន​ពិតជា​អន់ចិត្ត​ខ្លួនឯង​ដែល​ចំណាយលុយ​អស់​ច្រើន​ហើយ​បែរជា​ច្រមុះ​ក្លាយជា​បែប នេះ​ទៅវិញ​។​

ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃនេះ​ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​កញ្ញា អាណា​រ៉ូ​ស ក្រៅតែពី​ឃើញ​នាង​បង្ហោះ​សារ​ខួច​ចិត្ត​រឿងរ៉ាវ​ស្នេហា ​គឺ​តារា​ស្រី​រូបនេះ​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ជុំវិញ​ការ​កែខៃ​ខ្ទង់ច្រមុះ​ខុស​មើលទៅ​ដូច​ជ្រូក​ប៉ា​ចេ​ផងដែរ​។​ កញ្ញា រ៉ូ​ស បាន​ថ្លែង​សំនួរ​ទៅកាន់​អ្នកគាំទ្រ​ថា​បង ប្អូន​ជួយ​វិភាគ​ច្រមុះជ្រូក​ប៉ា​ចេ​ឬ​ច្រមុះ​តោ​?​ស្គាល់​ច្រមុះជ្រូក​ប៉ា​ចេ​ក្នុង​រឿង​ថាំ​ចេង​ចំឡង​ធម៌​អត់​?​។​

ជាមួយគ្នានេះដែរ​តារា​សម្តែង អាណា​រ៉ូ​ស ក៏បាន​ផ្ដាំផ្ញើ​ទៅដល់​អ្នកគាំទ្រ​និង​មហាជន​ដែរ​ថា​ មុននឹង​ជឿរ​គេ​ឬ​សម្រេចចិត្ត​ត្រូវ​គិត​ឲ្យ​ច្បាស់​ជៀសវាង​ធ្វើ​ខុស​ដូច​នាង​ នាំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃក្រោយ​។​មើល​ច្រមុះ​ពីមុន​ហើយ​គឺ​ស្តាយក្រោយ​ ដូច្នេះ​មុននឹង​ធ្វើ​អ្វី​ត្រូវ​សម្រេចចិត្ត​អោយ​ច្បាស់​ព្រោះ​មនុស្ស​ខ្លះ​ទាញ​យើង​ធ្លាក់​នរកហើយ​អស់​តម្លៃ​មុននឹង​រាប់អាន​អ្នកណា ម្នាក់​ឲ្យ​ចេះ​មើល​កុំ​ចេះតែ​រាប់​។​ នេះ​ជាស​ម្តី​បន្ថែម​របស់ អាណា​រ៉ូ​ស ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម