ជីវិតកម្សាន្ដ
តួឯកស្រីរឿង “និស្ស័យកម្មព្រះភូមិ” រងការរិះគន់ ក្រោយចូលរួមមង្គលការគូស្នេហ៍តារាសម្ដែងម្នាក់
Sririta Jensen ដែលជាតួឯកស្រីក្នុងរឿង “និស្ស័យកម្មព្រះភូមិ” រងការរិះគន់ ក្រោយចូលរួមមង្គលការរបស់គូស្នេហ៍តារាសម្ដែង Mawin Taweephol និង Piyawadee ។


តារាសម្ដែង Sririta បានស្លៀកឈុតពណ៌សគ្មានដៃ ចូលរួមក្នុងពិធីមង្គលការមិត្តរួមសិល្បៈជាមួយគ្នា រហូតធ្វើឲ្យអ្នកគាំទ្របានស្រឡាំងកាំងនឹងសម្រស់របស់នាង ស្អាតដូចកូនក្រមុំ ខណៈអ្នកចូលរួមពិធីមង្គលការលាន់មាត់ស្មានថាអាពាហ៍ពិពាហ៍នេះ មានគូស្វាមីភរិយាដល់ទៅពីរគូថែមទៀតផង។

ត្បិតថាមានគេសរសើរពីសម្រស់មិនចេះចាស់របស់នាងក្ដី ប៉ុន្តែក្នុងនោះក៏មានការរិះគន់ពីសំណាក់អ្នកលេងអ៊ីនធឺណិតម្នាក់បាននិយាយថា “ហេតុអ្វីបានជានាងស្លៀកពាក់ពណ៌សក្នុងពិធីមង្គលការ? បើនៅបរទេស នេះបង្ហាញពីការមិនគោរពកូនក្រមុំ។ គួរស្លៀកពណ៌ផ្សេង ក្រៅពីពណ៌ស ឬពណ៌ប្រផេះ។ យ៉ាងណាមិញ ក្នុងនោះក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិបន្ថែមថា “ប្រហែលជានេះគោលការរបស់ពួកគេ។ បរទេសនិងប្រទេសថៃ មានទស្សនៈខុសគ្នា។ សូមកុំប្រកាន់ច្រើនអី!”
គួរបញ្ជាក់ថា Sririta Jensen គឺជាអ្នកម្តាយកូនមួយថ្មីថ្មោង ដែលមហាជនតែងលួចសរសើរពីសម្រស់នាងនៅតែស្រស់ស្អាតទាំងរូបរាង និងមុខមាត់ មិនថាតារាសម្ដែងរូបនេះអាយុជ្រេយ៉ាងណាក្ដី៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lydia ថតមួយឈុតទាំងពពោះ សិចស៊ីខ្លាំងពេក សឹងប្រហោងពោះអ្នកទស្សនា
ចុចអាន៖តារារ៉េប Milli ជួបរឿងចម្រូងចម្រាស ក្រោយបង្ហោះសារមិនសមរម្យ ពីការសម្លាប់រង្គាលនៅ ថៃ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


