ជីវិតកម្សាន្ដ
គង់ ច័ន្ទស្រីមុំ រំភើបខ្លាំង ក្រោយបង្ហាញទឹកចិត្តប្រពៃចំពោះវីរសិល្បករកំប្លែងលោកតា សង់ ស៊ីស
វីរសិល្បករកំប្លែងលោកតា សង់ ស៊ីស ថ្មីៗ នេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយ ខណៈតារាកំប្លែងជើងចាស់រូបនេះ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់សិល្បករ-សិល្បការិនី។ ក្នុងនោះ គេក៏ឃើញវត្តមានតារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ ក៏បានស្កាត់ទៅជួបលោកតា សង់ស៊ីស ផងដែរ។

ក្នុងជំនួបនោះ តារាស្រីរូបស្រស់អ្នកនាង គង់ ច័ន្ទស្រីមុំ ក្រៅពីបង្ហាញការនឹករម្លឹកចំពោះលោកតា សង់ស៊ីស នាងក៏មានជាថវិកាដើម្បីជូនដល់តារាកំប្លែងជើងចាស់តាសង់ស៊ីស ទៀតផង។ គង់ ច័ន្ទស្រីមុំ រៀបរាប់ថា ”ទឹកចិត្តបន្តិចបន្តួចពីនាងខ្ញុំ និងគ្រួសារ ជូនទៅដល់អ៊ំប្រុស សង់ស៊ីស ដែលតែងតែធ្វើឲ្យពួកយើងសើចរហូតមក”។
អ្នកនាង គង់ ច័ន្ទស្រីមុំ បញ្ជាក់ថា ”បើសង្កេតឲ្យគ្រប់កាយវិការ យើងនឹងឃើញបែបនេះ នេះជាក្តីស្រលាញ់ដ៏ពិតប្រាកដចេញពីបេះដូង។ ៣ ហ្វាន់ ពិតជារីករាយក្រោយពីចេញសូនេះមានមហាជនជាច្រើនគាំទ្រ រំភើប ខ្លះក៏ស្រក់ទឹកភ្នែកនឹករលឹកដល់អតីតកាលមនុស្សដែលធ្លាប់ធ្វើឲ្យកុមារភាពរបស់យើងមានតែស្នាមញញឹម គ្រប់គ្នាអាចជួយសិល្បករចាស់ជរាគ្មានសមត្ថភាពក្នុងការសម្តែងទៀតបាន”។

ស្រីមុំ និយាយទៀតថា “យើងជួយលើកស្ទួយគាត់ ជួយគាត់តាមលទ្ធភាព កម្មវិធីកម្សាន្តក៏អាចជួយលើកស្ទួយសិល្បករជើងចាស់របស់យើងឲ្យមានតម្លៃទុកជាកេរដំណែលដល់ក្មេងជំនាន់ក្រោយ មិត្តភាព និងការរាប់អានរបស់សិល្បករជំនាន់មុន គឺស្រលាញ់គ្នា រាប់អានគ្នា ជួយគ្នាណាស់”។
តារាសម្តែង គង់ ច័ន្ទស្រីមុំ បញ្ជាក់បន្ថែមថា ”បណ្តាំពីសិល្បករជំនាន់មុនជូនសិល្បករជំនាន់ក្រោយ ៖ ប្អូនៗ ឃើញគ្នាហៅគ្នារាប់អានគ្នាញញឹមដាក់គ្នា ព្រោះយើងជាសិល្បករដូចគ្នា កុំចាំដល់ពេលបាត់បង់ទើបយើងស្តាយក្រោយ សិល្បករគឺជាសសរគ្រឹះ អ្នកជួយទ្រទ្រង់សិល្បៈយើង បើសិល្បករមិនរួបរួមគ្នា សិល្បៈខ្មែរយើងមិនរឹងមាំទេ សូមឲ្យព្រលឹងបុព្វបុរសខ្មែរជួយជ្រោមជ្រែងសិល្បៈយើងឲ្យកាន់តែរីកចម្រើន”។

អ្នកនាង គង់ ច័ន្ទស្រីមុំ និយាយទៀតថា “នេះជាអ្វីដែលពួកយើងអាចធ្វើបានសម្រាប់លោកអ៊ំ សង់ស៊ីស គឺគ្រាន់តែចង់ឃើញស្នាមញញឹមគាត់មកវិញ និងសុខភាពល្អតែប៉ុណ្ណោះ សូមទេវតាតាមថែរក្សាផង”។
សូមជម្រាបដែរថា លោកតា សង់ ស៊ីស គឺជាតារាកំប្លែងជើងចាស់របស់ខ្មែរមួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលដែលលោកនៅមានសមត្ថភាពកំប្លែង និងសម្តែង លើវិថីសិល្បៈបានគ្រប់ទម្រង់។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមក លោកតា សង់ស៊ីស ក៏បានធ្លាក់ខ្លួនឈឺរហូតបាត់បង់សមត្ថភាពលើវិស័យសិល្បៈ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


