Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរ លី តាវហួ ក្រោយឃើញជីវិតនៅពីក្រោយកាមេរ៉ារបស់លោក

បានផុស

នៅ

កាលពីថ្មីៗនេះ តារាសម្ដែងហុងកុង Andy Lau ឬខ្មែរយើងនិយមហៅថា លី តាវហួ បានធ្វើឲ្យ​អ្នកគាំទ្រ​រំភើបចិត្តនិងរីករាយមិន​តិច​ទេ ​បន្ទាប់​ពី​បណ្ដាញ​អ៊ីនធឺណិត​ចែក​រំលែក​រឿងរ៉ាវ​នៅពី​ក្រៅឆាក​របស់​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លី តាវហួ បាន​បង្ហាញខ្លួន​នៅ​ឯសាលា​រៀន​របស់​កូនស្រី ក្នុងនាមជា​ឪពុកម្តាយ ដើម្បី​ទស្សនា​ការ​សម្តែង​របស់សិស្ស នៅ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍ ខណៈតារាស​ម្ដែងរូបនេះស្លៀកពាក់​យ៉ាងសាមញ្ញ​ ហើយពេល​និយាយ​ជាមួយ​គ្រូ​របស់​កូន​ស្រី គាត់​បាន​ឱន​ចុះ​ដោយ​សុភាព​រាបសា មិនមានចរិត​ឆ្មើងឆ្មៃ​ដូច​តារា​ផ្សេងៗឡើយ។

ជាមួយគ្នានោះ ឪពុក​ម្ដាយ​សិស្ស​ដូចគ្នា​ក៏​បាន​និយាយ​ថា លី តាវហួ តែង​ទៅ​កម្មវិធី​សាលា​របស់​កូន​ស្រី​ជា​ប្រចាំ។ ទោះ​រវល់​ការងារ​ប៉ុណ្ណា ​ក៏​គាត់​តែង​ឆ្លៀត​ពេល​បំពេញ​ភារកិច្ច​ជាឪពុក ​និង​សម្ដែង​កាយវិការ​អោនលំទោន​ជានិច្ច។ គាត់តែងតែធ្វើរបៀបនេះពេលចេញខាងក្រៅ រហូតធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរពីចរិតខាងក្រៅរបស់លោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសមែ្តង Kim SooHyun ជាមួយ Kim JiWon នឹងប៉ះគ្នាជាតួឯកនៅក្នុងរឿងភាគថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម