ជីវិតកម្សាន្ដ
តារាសមែ្តង Kim SooHyun ជាមួយ Kim JiWon នឹងប៉ះគ្នាជាតួឯកនៅក្នុងរឿងភាគថ្មី
នៅថ្ងៃទី ៥ ខែធ្នូនេះ ខាងក្រុមហ៊ុនផលិតកម្ម Studio Dragon បានប្រកាសជាផ្លូវការថា “តារាសមែ្តង Kim Soo Hyun ជាមួយ Kim JiWon នឹងក្លាយជាតួឯក្នុងរឿងភាគ “Queen Of Tears” របស់អ្នកនិពន្ធ Park Ji Eun ។

រឿងភាគថ្មី “Queen of Tears” គឺជាស្នាដៃនិពន្ធដោយ Park Ji Eun ដែលជាអ្នកនិពន្ធរឿងភាគល្បី “My Love From the Star” និង “Producer” ក៏ដូចជាអ្នកដឹករឿង “Crash Landing on You” ដែលដើរតួដោយតារាសម្តែង Jang Young Woo ជាមួយ Park Ji Eun។

ជាមួយគ្នានេះ តារាសម្ដែង ‘Kim Soo-hyun’ និង ‘Kim Ji-won’ ត្រូវបានបញ្ជាក់ថាជាតួឯក ហើយពួកគេនឹងបង្ហាញមុខជាគូស្នេហ៍នឹងគ្នាក្នុងការសម្តែង ហើយនឹងផ្តល់នូវភាពសប្បាយរីករាយ និងអារម្មណ៍ជាមួយនឹងមនោសញ្ចេត នា ក៏ដូចជាបទភ្លេងដ៏កំសត់។

យ៉ាងណាមិញ សម្រាប់រឿងភាគ “Queen Of Tears” នឹងគ្រោងចាប់ផ្តើមថតនៅឆមាសទីមួយនៃឆ្នាំ ២០២៣ ហើយនឹងត្រៀមចាក់បញ្ចាំងនឹងផ្សព្វផ្សាយនៅឆមាសទីពីរនៃឆ្នាំក្រោយនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បទចម្រៀង World Cup របស់ Jungkook ឡើង លើតារាងកំពូលជាច្រើន ក្រោយកូរ៉េឈ្នះលើ ព័រទុយហ្គាល់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


