ជីវិតកម្សាន្ដ
តារារ៉េប Jay Park នឹងធ្វើជាពិធីករក្នុងកម្មវិធីតន្ត្រី Talk Show របស់ KBS នាពេលខាងមុខ
នៅថ្ងៃទី ២៨ ខែធ្នូ KBS បានប្រកាសថា “កម្មវិធីជជែកតន្ត្រីថ្មីរបស់ KBS ‘THE SEASONS’ នឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ហើយតារារ៉េប Jay Park នឹងក្លាយជាពិធីករនៃរដូវកាលដំបូង” ។

‘THE SEASONS’ គឺជាកម្មវិធីជជែកកំសាន្តតន្ត្រីថ្មីមួយដែលបង្កើតឡើងដោយរបស់ KBS ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីល្បីៗជាច្រើនដូចជា ‘Lee Sora’s Proposal’, ‘Love Letter’ របស់ Yoon Dohyun, ‘Lee Hana’s Peppermint’ និង ‘Yoo Heeyeol’s Sketchbook’។ ជាពិសេស ‘The Seasons’ នឹងក្លាយជាកម្មវិធីជជែកអំពីតន្ត្រី ពិធីករថ្មីនឹងស្វាគមន៍អ្នកទស្សនារៀងរាល់រដូវកាលផ្លាស់ប្តូរ ដោយផ្តល់នូវបទពិសោធន៍ប្លែកប្លែកពីគេ។

ក្នុងនោះពិធីករទីមួយនៃ ‘The Seasons’ ដែលស្វាគមន៍អ្នកទស្សនាក្នុងរដូវផ្ការីក ដោយជាតន្ត្រីករ/ ផលិតករ Jay Park នឹងក្លាយពិធីករនៅរដូវកាលទីមួយ។ ក្នុងនាមជាពិធីករដំបូងគេនៃកម្មវិធីថ្មី Jay Park នឹងប្រាស្រ័យទាក់ទងជាមួយភ្ញៀវកិត្តិយសជាច្រើន នឹងដឹកនាំការសន្ទនាចែករំលែកបទពិសោធន៍ពីភ្ញៀវកិត្តិយស។

យ៉ាងណាមិញ Jay Park នឹងបង្ហាញខ្លួនជាលើកដំបូងជាពិធីករទោលសម្រាប់កម្មវិធីជជែកកម្សាន្ត នៅប៉ុស្តិ៍ទូរទស្សន៍ នឹងពាំនាំតន្ត្រីជាច្រើនប្រភេទដែលមិនកំណត់ចំពោះប្រភេទមួយ ជាមួយរឿងរ៉ាវរបស់តន្ត្រីករដែលជាភ្ញៀវកិត្តិយសផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ត្រឹមរយៈពេល ១០ ថ្ងៃ រឿង Avatar វគ្គ ២ រកចំណូលបានរាប់លានដុល្លារឯណោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ