ជីវិតកម្សាន្ដ
Kim Kardashian ៖ ចោរប្លន់នាង ៦ ឆ្នាំមុន បានបង្រៀនថា សម្ភារៈនិយមគ្រាន់តែរបស់ក្រៅកាយ
យោងតាមសារព័ត៌មាន Yahoo បានរាយការណ៍ថា Kim Kardashian អតីតភរិយារបស់តារាចម្រៀងរ៉េប Kanye West បាននិយាយថា ថ្ងៃនេះនាងមានអារម្មណ៍សប្បាយរីករាយណាស់ ខណៈរម្លឹកពីរឿងដែលត្រូវបានចោរប្លន់គ្រឿងអលង្ការនៅទីក្រុងប៉ារីសកាលពី៦ឆ្នាំមុន នោះជាមេរៀនជួយនាងឲ្យឈប់ជាប់នឹងវត្ថុអស់នោះទៀត។

តារាម៉ូដែលដ៏ល្បីរូបនេះបានប្រាប់ Angie Martinez នៅលើផតឃែស្ថក្នុងជីវិតពិតថា “ក្រោយត្រូវចោរប្លន់យកគ្រឿងអលង្ការទាំងអស់ ខ្ញុំនៅតែមិនគិតថា ខ្ញុំត្រូវការមេរៀនបែបនេះទេ ប៉ុន្តែនេះគឺជាមេរៀនពិត! នាងធ្លាប់មានអារម្មណ៍ថាសំលៀកបំពាក់ រថយន្ត ទ្រព្យសម្បត្តិមានតម្លៃ គឺជាសូចនាករដ៏អស្ចារ្យ និងពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់នាង។ ប៉ុន្តែបន្ទាប់ពីត្រូវចោរប្រើកាំភ្លើងភ្ជង់ប្លន់យកគ្រឿងអលង្ការដែលមានតម្លៃ ១១ លានដុល្លារនៅក្នុងបន្ទប់សណ្ឋាគារប្រណីតមួយ នាកណ្តាលទីក្រុងប៉ារីសប្រទេសបារាំង កាលពីឆ្នាំ ២០១៦ ហើយវត្ថុមួយក្នុងចំណោមវត្ថុទាំងនោះរួមមានចិញ្ចៀនអាពាហ៍ពិពាហ៍ដាំពេជ្រទំហំ ២០ ការ៉ាត់ដែលអតីស្វាមីរបស់នាងគឺ Kanye West ធ្លាប់ប្រគល់ឲ្យនាង។

Kim ដែលកំពុងក្លាយជាអ្នកជំនួញដ៏មានទ្រព្យស្តុកស្តម្ភម្នាក់ ជាម្ចាស់ហាង KKW Beauty និង Skims ជាក្រុមហ៊ុនថែរក្សាសម្ផស្ស និងម៉ូដ បាននិយាយថា ប្រសិនបើរឿងបែបនេះកើតឡើងម្តងទៀតនៅថ្ងៃណាមួយ នាងប្រហែលជាមិនមានអារម្មណ៍ច្រើនទេ។ ”នៅពេលដែលគ្រឿងអលង្ការរបស់ខ្ញុំទាំងអស់ត្រូវបានប្លន់ វាបានធ្វើឲ្យខ្ញុំគិតថា ពិតជាមិនខ្វល់ពីរឿងទាំងនោះទៀតទេ។ ខ្ញុំចង់បានអ្វីមួយដែលមានអារម្មណ៍ល្អ។ វាជាការចងចាំល្អជាង ហើយខ្ញុំនឹងបន្តព្យាយាមគិតបែបនោះ។ ដូច្នេះប្រសិនបើវាកើតឡើងម្តងទៀត វានឹងមិនប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំទេ។ រឿងទាំងនោះគ្មានន័យទេ ហើយអាចត្រូវបានដកចេញពីអ្នកទាំងស្រុង វាមិនអាចនៅជាមួយអ្នកជារៀងរហូត”។

Kim Kardashian បាននិយាយបន្ថែមទៀតថា នាងមានអំណរគុណដែលអាចឆ្លងកាត់ឧប្បត្តិហេតុនោះ ហើយប្រសិនបើផ្ទះរបស់នាងត្រូវភ្លើងឆេះនៅពេលនេះ នាងសុខចិត្តរត់គេចជាមួយកូនៗ ជាជាងព្យាយាមយករបស់មានតម្លៃទៅជាមួយ។ ឥឡូវនេះនាងមើលទៅរឿងសប្បាយៗ។ ប៉ុន្តែមេរៀននៃការប្លន់គ្រឿងអលង្ការទាំងអស់របស់នាង បានធ្វើឲ្យនាងយល់ពីរឿងនោះកាន់តែច្បាស់ជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Selena Gomez ទទួលស្គាល់ថា នាងមានបញ្ហាសុខភាព ពេលកំពុងសម្រកទម្ងន់
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


