Connect with us

ជីវិតកម្សាន្ដ

ដួង វិរៈសិទ្ធ រៀបរាប់​ពី​ប្រវត្តិ​កម្សត់​ធ្វើ​ឲ្យ​មហាជន​ស្រក់​ទឹក​ភ្នែក​គ្រប់គ្នា

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​វ័យក្មេង​សម្លេង​ស្រទន់​មាន​មន្ត​ស្នេហ៍​លោក ដួង វិ​រៈសិទ្ធ នៅក្នុង​បទ​សម្ភាសន៍​របស់​កម្មវិធី​មួយ​ ដែល​បាន​រៀបរាប់​បើក​កកាយ​នូវ​ប្រវត្តិ​កម្សត់​របស់​ខ្លួន​ធ្វើ​ឲ្យ​មហាជន​ស្លុង​ចិត្ត​អាណិត​គ្រប់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ជាប់​នៅ​រឿងរ៉ាវ​កម្សត់​ពី​ប្រវត្តិ​តស៊ូ​លើ​វិថី​សិល្បៈ​តារា​ចម្រៀង​ដែល​និយម​ជ្រើសរើស​បទ​មរតក​ដើម​មក​ច្រៀង​ឡើងវិញ ​លោក ដួង វិ​រៈ​សិទ្ធ បាន​លើក​ឡើង​ទាំង​អួលដើមក​ថា ​ទម្រាំ​លោក​មាន​ថ្ងៃនេះ​គឺ​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ទាំង​ការសិក្សា​និង​ផ្នែក​វិស័យ​សិល្បៈ​ ខណៈ​កន្លងមក​លោក​ធ្លាប់​ជា​តារាចម្រៀង​រាត្រី​តាម​បៀ​ហ្គា​ឌិន​ផងដែរ​។

ស្រប​ពេល​ដែល​ស្តាប់​នូវ​ការរៀបរាប់​យ៉ាង​កម្សត់​រប ស់​តារាចម្រៀង​លោក ដួង វិ​រៈ​សិទ្ធ ភ្លាមៗ​នោះ​គេ​កត់​សម្គាល់​ឃើញ​មហាជន​មួយចំនួន​ធំ​បាន​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​ខ្លាំង​ចំការ​តស៊ូ​និង​ប្រវត្តិ​កម្ស​ត់​លោក​ដួង វិ​រៈសិទ្ធ គ្រប់គ្នា​។​ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ​ជីវិត​តស៊ូ​របស់ ដួង វិរៈសិទ្ធ ពិតជា​គំរូ​ដល់​មហា​ន​និង​អ្នក​សិល្បៈ​ឯទៀត។

ជាមួយគ្នា​នៃ​ការសួរនាំ​រឿងរ៉ាវ​ជីវិត​នេះដែរ​លោក ដួង វិ​រៈសិទ្ធ ក៏បាន​និយាយ​លាយ​លំ​និង​សំណើច​ផង និង​ទឹក​ភ្នែក​រលីងរលោង​ដែរ​ថា​ ទម្រាំ​លោក​មាន​ថ្ងៃនេះ​លើ​វិស័យ​សិល្បៈ ​គឺ​លោក​បាន​ឆ្លងកាត់​នូវ​ប្រវត្តិ​កម្សត់​ជាច្រើន​ដោយមាន​ទាំង​ការ​លំបាក​ និង ​នឿយហត់​ជាដើម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម