ជីវិតកម្សាន្ដ
Jennie ពញ្ញាក់អារម្មណ៍អ្នកគាំទ្រឲ្យភ្ញាក់ផ្អើល ក្នុងឈុតអាវទ្រនាប់
រូបថតចុងក្រោយនៃការផ្សព្វផ្សាយរបស់ Jennie សមាជិកក្រុម Blackpink សម្រាប់យីហោខោអាវទ្រនាប់ Calvin Klein បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងបង្កឱ្យមានព្យុះភ្លៀងនៅលើអ៊ីនធឺណិតជាមួយរូបរាងដ៏ស៊ិចស៊ីរបស់នាង។

Jennie តែងតែត្រូវបានស្គាល់ថាជាសមាជិកដែលហ៊ានស៊ិចស៊ីបំផុតនៅក្នុងក្រុម Blackpink ជាពិសេសនាងក៏ជាតារាអាស៊ីដំបូងគេដែលត្រូវបានតែងតាំងក្លាយទូតសុឆន្ទៈនៃម៉ាកយីហោខោអាវក្នុងដ៏ល្បីល្បាញ Calvin Klein ។ ថ្មីៗនេះ ការបង្ហាញខ្លួនរបស់ Jennie បានផ្សព្វផ្សាយយុទ្ធនាចុងក្រោយបង្អស់នៃម៉ូដរបស់ Calvin Klein ដែលបង្កឱ្យមានព្យុះភ្លៀងនៅលើអ៊ីនធឺណិត ។

ក្នុងនោះ Jennie នាងបានស្លៀកនិងឈុតខោអាវទ្រនាប់ចុងក្រោយរបស់ម៉ាក Calvin Klein ដោយបង្ហាញរាង ដ៏ស៊ិចស៊ីរបស់នាង។ មន្តស្នេហ៍របស់តារាស្រីរូបនេះ តែងតែធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ ទោះបីជានាងស្លៀកសំលៀកបំពាក់ម៉ាកណាក៏ដោយ ។

ជាមួយគ្នានេះ ម៉ាកយីហោ Calvin Klein ពេញចិត្តរូបភាព Jennie ដោយព្យួរផ្ទាំងរូបភាពធំរបស់នាងនៅក្នុងទីក្រុងធំ ៗ ជាច្រើនជុំវិញពិភពលោក។ ភ្លាមៗនៅពេលដែលរូបថតរបស់ Jennie បានបង្ហាញខ្លួននៅលើគេហទំព័ររបស់ Calvin Klein គេហទំព័ររបស់ក្រុមហ៊ុនគាំងចរាចរណ៍ក្នុងការបញ្ជាទិញ នោះអាចបង្ហាញពីឥទ្ធិពលរបស់ Jennie សម្រាប់ការផ្សព្វផ្សាយ ។

យ៉ាណាមិញ គួរកត់សម្គាល់ថា Jennie ត្រូវបានគេប្រៀបធៀបជាមួយនឹងតារាក្រុម Kpop មួយចំនួនផ្សេងទៀតដែលជាទូតសុឆន្ទៈសម្រាប់ម៉ាកសម្លៀកបំពាក់អន្តរជាតិ ដោយសារនាងតារាកូរ៉េនាំមុខគេ និងត្រូវបានយុវវ័យស្រលាញ់ចូលចិត្ត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អតីតម្ចាស់មកុដ Miss Universe ប្រកាសភ្ជាប់ពាក្យ ក្រោយទាក់ទងគ្នា ២ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


