Connect with us

ជីវិតកម្សាន្ដ

អតីតម្ចាស់មកុដ Miss Universe ប្រកាសភ្ជាប់ពាក្យ ក្រោយទាក់ទងគ្នា ២ ឆ្នាំ

បានផុស

នៅ

បវរកញ្ញាចក្រវាល Catriona Gray ម្ចាស់មកុដ Miss Universe ឆ្នាំ ២០១៨ ទើបតែប្រកាសភ្ជាប់ពាក្យជាមួយតារាសម្តែង Sam Milby កាលពីម្សិលមិញ ក្រោយពីពួកគេទាំងពីរបានសម្រេចចិត្តរាប់អានគ្នាជាង ២ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ គណនីបណ្តាញសង្គម Instagram របស់អ្នកទាំងពីរបានប្រកាសភ្ជាប់ពាក្យ នៅក្នុងអត្ថបទនេះ គូស្នេហ៍មួយគូនេះ មិនស្ទាក់ស្ទើរក្នុងការបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះ គ្នាទៅវិញទៅមកនោះទេ។ អ្នកទាំងពីរបានណាត់ជួបគ្នាជាផ្លូវការនៅឆ្នាំ ២០២០ ដោយគេដឹងថា អនាគតស្វាមីរបបវរកញ្ញាចក្រវាល Catriona Gray គឺតារាសម្តែង Sam Milby គាត់គឺជាតារាសម្តែង តារាបង្ហាញម៉ូដ និងជាតារាចម្រៀងជនជាតិហ្វីលីពីន-អាមេរិក ។

ទន្ទឹមនឹងនេះ គូស្នេហ៍តារាល្បីមួយគូនេះបានចែករំលែកដំណឹងល្អជាមួយនឹងរូបថតមួយសន្លឹកដែលពួកគេម្នាក់ៗកាន់ពែងកាហ្វេដែលសរសេរថា “Mr. Milby” and “Future Mrs. Milby” រូបភាពនេះក៏បង្ហាញ Catriona Gray ពាក់ចិញ្ចៀនពេជ្រនៅលើម្រាមដៃរបស់នាងផងដែរ ។

យ៉ាងណាមិញ Catriona Gray ជាបវរកញ្ញាចក្រវាលទី៤ របស់ប្រទេសហ្វីលីពីនក្នុងប្រវត្តិសាស្ត្របានឈ្នះមកុដ Miss Universe ក្នុងឆ្នាំ ២០១៨ ដោយនាងជាបវរកញ្ញាមានគេស្រលាញ់ច្រើនបំផុតជុំវិញពិភពលោកជាមួយសមត្ថភាពនិងសម្រស់ក៏ដូចជាចំណេះដឹងរបស់នាង ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖កាលឆ្នាំ ២០២២ Taylor Swift គឺជាតារាស្រីតែម្នាក់គត់ រកចំណូលបានច្រើនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម