ជីវិតកម្សាន្ដ
Angelababy ត្រូវគេរិះគន់ថា សម្រស់នាងមិនសមនឹងពាក់សក់ទេ
កាលពីពេលថ្មីៗនេះ តារាចិន Angelababy ធ្វើឲ្យអ្នកគាំទ្រក្នុងបណ្តាញសង្គមជជែកវែកញែកជាមួយនឹងរូបរាងប្លែក នៅពេលនាងចូលរួមក្នុងព្រឹត្តិការណ៍ GQ Creative Inspiration Event នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២៣។

នៅលើកម្រាលព្រំក្រហម តារាស្រីរូបនេះបានស្លៀកឈុតដៃវែងពណ៌លឿង និងពាក់សក់ពណ៌លឿងដែលបញ្ចេញភាពឆើតឆាយពេញទាំងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ សក់ពាក់ពណ៌លឿងបានធ្វើឲ្យនាងបាត់បង់ពិន្ទុយ៉ាងធ្ងន់ធ្ងរបណ្ដាអ្នកគាំទ្រជាច្រើន។
មនុស្សជាច្រើនអះអាងថា សម្រស់របស់ Angelababy មិនស័ក្ដិសមនឹងសក់ពាក់ឡើយ ជាពិសេសសក់ពណ៌។ ក្រៅពីនេះ ប្រភេទសក់ដែលសម្រស់វ័យ ៣៤ ឆ្នាំជ្រើសរើសគឺរឹង និងខុសពីធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ការតុបតែងខ្លួនរបស់នាង ក៏កាន់តែមានភាពស្លេកស្លាំង ពេលពាក់ម៉ូដសក់បែបនេះ។
ទោះយ៉ាងណាក៏ដោយ ក្នុងអាជីពកន្លងមក Angelababy ជាតារាស្រីធ្លាប់ពាក់សក់ច្រើនសម្រាប់គម្រោងរូបភាព។ ទោះបីជាអ្នកនិយមលេងអ៊ីនធឺណែតបានផ្តល់ការសរសើរជាច្រើនដល់តួឯកស្រីក្នុងរឿង “General and I” ប៉ុន្តែភាគច្រើននៅតែគិតថា Angelababy មានសក់ខ្មៅស្អាតបំផុត។ ជាពិសេសសម្រស់របស់ Angelababy ពេលសក់ខ្មៅនាងតំណាងឲ្យតារាម៉ូដែលស្រីអាស៊ីទន់ភ្លន់ គួរឲ្យស្រលាញ់ និងបរិសុទ្ធ។ ហើយបើនាងពាក់ពណ៌សម្រស់នាងត្រូវបានកាត់បន្ថយជាច្រើនដង បើប្រៀបធៀបទៅនឹងរូបរាងពិត៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វាន់ ពីងពីង ស្លៀកឈុតគេងយប់ឡើងយន្តហោះ ខណៈកាបូបនិងកងដៃតម្លៃសុទ្ធតែលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង