ជីវិតកម្សាន្ដ
ហ្វាន់ ពីងពីង ស្លៀកឈុតគេងយប់ឡើងយន្តហោះ ខណៈកាបូបនិងកងដៃតម្លៃសុទ្ធតែលានដុល្លារ
តារាសម្ដែងចិន ហ្វាន់ ពីងពីង បានបង្ហាញខ្លួនក្នុងរថយន្តក្រុងនិងប្រលានយន្តហោះ ក្នុងសំលៀកបំពាក់គេងយប់ដ៏សាមញ្ញរលុងៗ ប៉ុន្តែឈុតរបស់នាងធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនជជែកវ៉ែកញែកនិងសម្រុកឆែកតម្លៃព្រោងព្រាត។
រូបភាពរបស់ ហ្វាន់ ពីងពីង ត្រូវបានគេថតបានយ៉ាងអាថ៌កំបាំង ពេលកំពុងធ្វើដំណើរតាមឡានក្រុង និងនៅឯប្រលានយន្តហោះ ខណៈតារាស្រីរូបនេះស្លៀករ៉ូបពណ៌ស ពាក់អាវក្រៅវែងនៅខាងក្រៅ ដើម្បីបិទបាំងរាងកាយរបស់នាងផងដែរ។

ត្បិតថារូបភាពសាមញ្ញមែនពិត ប៉ុន្តែភាពស្រស់ស្អាតរបស់ ហ្វាន់ ពីងពីង ពិតជាមិនអាចលាក់ភ្នែកទស្សនិកជនបានឡើយ។ បើទោះបីជាតារាស្រីរូបនេះបានបិទបាំងមុខដោយវ៉ែនតាខ្មៅ ប៉ុន្តែនាងនៅតែបញ្ចេញភាពប្រណិតជាមួយនឹងកាបូបមួយខ្សែរបស់ Montaigne – Christian Dior ដែលមានតម្លៃរហូតដល់ទៅ ៣០០០ ដុល្លារ។ លើសពីនេះទៀត ក្រុមអ្នកគាំទ្រ Cbiz queen ក៏ឆែកតម្លៃកងដៃរបស់នាងមានតម្លៃរហូតដល់៥៥១,៧២៣ដុល្លារឯណោះ។
មកទល់នឹងពេលនេះ តំណែងសម្រស់ដ៏អស្ចារ្យរបស់ ហ្វាន់ ពីងពីង តែងតែនៅក្នុងបេះដូងទស្សនិកជនចិន មិនដែលរង្គោះរង្គើឡើយ សូម្បីតែនាងត្រូវបានចាប់ខ្លួនក្នុងរឿងអាស្រូវបិងត្រូវហាមឃាត់ចេញសម្ដែងអស់រយៈពេល៥ឆ្នាំក្ដី។ បច្ចុប្បន្ននេះ នាងនៅតែប្រឹងប្រែងធ្វើការ ចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន ដោយចាប់ផ្តើមស្វែងរកគម្រោងថ្មីសម្រាប់អាជីពរបស់នាងក្នុងវ័យ៤២ ឆ្នាំ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Song Hye Kyo លុបបំបាត់អ្នកចំអកនាងថាមុខចាស់
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


