ជីវិតកម្សាន្ដ
ណូម័រ សម្រេចក្ដីស្រមៃកាលពី ១០ ឆ្នាំមុន ក្លាយជា DJ
តារាសម្ដែង និងជាពិធីការិនីរូបស្រស់អ្នកមេម៉ាយ ណូម័រ បានបញ្ជាក់ឲ្យដឹងថា ទីបំផុតក្ដីស្រមៃរបស់នាង កាលពី ១០ ឆ្នាំមុន ក្នុងការក្លាយជាពិធីការិនីសម្រាប់អាជីពសិល្បៈពេលនេះ ធ្វើបានដូចបំណងហើយ។ ហេតុផលនេះ ទើបធ្វើឲ្យស្រីស្អាត ណូម័រ កាន់តែសប្បាយចិត្ត និងរីកមុខមាត់ដូចគ្រាប់ជីនូវលទ្ធផលដែលនាងសម្រេចបាន។

ពិធីការិនីអ្នកនាង ណូម័រ បាននិយាយថា «ទីបំផុត ខ្ញុំអាចបំពេញក្ដីស្រមៃមួយផ្នែកទៀត នៃជីវិតរបស់ខ្ញុំ កាលពី ១០ ឆ្នាំមុនបានហើយ ដែលកាលនោះព្រោះតែខ្ញុំមិនមានសមត្ថភាពរៀន ព្រោះចាប់ផ្ដើមត្រូវចំណាយខ្ទង់ពាន់ មួយវិញទៀតគឺខ្ញុំគ្មានភាពក្លាហានធ្វើវា អាចថា ខ្ញុំនៅតែគិតពីសម្ដីមនុស្សមួយចំនួនតូចដែលគិតអវិជ្ជមានលើការងារនេះ តែខ្ញុំក៏មិនដែលបោះបង់គោលដៅមួយនេះឡើយ គ្រាន់រង់ចាំពេលវេលាសមស្របមកដល់ប៉ុណ្ណោះ»។

ស្រីស្អាត ណូម័រ បានបញ្ជាក់បន្ថែមទៀតថា «ការហ្វឹកហាត់សម្ងំរៀនកន្លងមក ពេលនេះចេញផ្លែផ្កាហើយ ក្ដីសុបិន ១០ ឆ្នាំ លេចជារូបរាងហើយ (DJ_NoMore)»។ ណូម័រ ក៏បានចាត់ទុកឱកាស DJ ជាការចាប់ផ្ដើមដំបូងរបស់នាងនាពេលនេះ គឺជាការសម្រេចក្ដីស្រមៃតាំងពីតូចរបស់ខ្លួន បន្ទាប់ពីក្លាយជាតារាអាជីពបច្ចុប្បន្ន។

តារាសម្ដែង និងពិធីការិនីរូបស្រស់ ណូម័រ ត្រូវបានគេកត់សម្គាល់ឃើញថា បច្ចុប្បន្ននាងនៅតែរក្សាបានការគាំទ្រ ហើយកាន់តែមានរូបសម្រស់ស្រស់ស្អាត។ ចំណែកទីផ្សារការងារ ក៏មានហាងឆេងខ្ពស់ ជាហេតុធ្វើឲ្យនាងមានលទ្ធភាពសម្ញែងភាពហ៊ឺហាមិនចាញ់តារាស្រីឯទៀត៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


