ជីវិតកម្សាន្ដ
នាយ ឆ្អឹង រំភើបខ្លាំង ក្រោយទទួលបានអំណោយផ្ទះមួយល្វែង រស់នៅជុំគ្រួសារ
តារាកំប្លែងចាស់វស្សានាយ ឆ្អឹង បានសម្ដែងអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីទទួលបានអំណោយផ្ទះមួយល្វែង កាលពីថ្មីៗកន្លងមកនេះ។ អំណោយផ្ទះ ១ ល្វែងនេះ ត្រូវបានលោកស្រី ម៉ែន ចិន្តា និងស្វាមី សម្រេចផ្ដល់ជូន នាយ ឆ្អឹង និងក្រុមគ្រួសារ ដើម្បីបានរស់នៅសមរម្យជុំក្រុមគ្រួសារ។

តារាកំប្លែង នាយ ឆ្អឹង បានបញ្ជាក់ថា «ខ្ញុំ នាយ ឆ្អឹង តំណាងឲ្យក្រុមគ្រួសារទាំងមូល សូមអរគុណចំពោះលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមីលោក ឈិត ឆៃយ៉ា ដែលលោកបានជូនអំណោយជាផ្ទះមួយល្វែងមកឲ្យខ្ញុំបាទរស់នៅ ខ្ញុំបាទសូមអរគុណ និងគោរពដឹងគុណអស់មួយជីវិត»។

នាយ ឆ្អឹង បាននិយាយបន្តថា «ខ្ញុំសូមបួងសួងទៅដល់ទេវតា សូមលោកជួយថែរក្សាលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី រួមទាំងក្រុមគ្រួសារ សូមឲ្យលោកមានសុខភាពល្អ និងជោគជ័យរាល់ភារកិច្ច។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្របង្ហាញការចូលរួមអបអរដល់តារាកំប្លែងនាយ ឆ្អឹង ដែលកន្លងមកលោកបានជួបជីវភាពខ្វះខាត និងលំបាកនៅក្នុងគ្រួសារ។

សូមជម្រាបថា នាយ ឆ្អឹង ជាតារាកំប្លែងជើងចាស់ដែលបានចូលប្រឡូកសិល្បៈយូរឆ្នាំមកហើយ បន្ទាប់មកលោកស្រាប់តែបាត់វត្តមានស្ទើរទាំងស្រុងនៅក្នុងអាជីពកំប្លែង។ កន្លងមកគេចាំបានថា នាយ ឆ្អឹង ក៏ធ្លាប់បានត្អូញត្អែរត្រង់ៗថា ខ្លួនកាន់តែយ៉ាប់រកចំណូល ក្រោយទូរទស្សន៍ជាច្រើនបានកែប្រែកម្មវិធីធ្វើឲ្យក្រុមកំប្លែងជាច្រើនបាត់ទីផ្សារមួយភាគធំពីវិស័យនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


