ជីវិតកម្សាន្ដ
សាយ បំផុសពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពលើដងផ្លូវ
លោក អ៊ួន បឋម ហៅ សាយ ដែលជាតារាចម្រៀង Original Song បានបំផុសស្មារតីដល់មហាជនអ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស រួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពលើដងផ្លូវ ពិសេសកាត់បន្ថយបញ្ហាគ្រោះថ្នាក់។

ក្រៅពីអាជីពសិល្បៈច្រៀង លោក សាយ បច្ចុប្បន្នត្រូវបានគេមើលឃើញថាកាន់តែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈការងារសប្បុរសធម៌ជួយសង្គមនានា។ ក្នុងពេលនេះដែរ សាយ បានស្នើដោយការទទូចចំពោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូឡានទាំងអស់ ត្រូវយល់ដឹងពីច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវខ្ពស់។

លោក សាយ បានបញ្ជាក់ថា «ខ្ញុំមានទាំងប័ណ្ណបើកបរម៉ូតូ និង បើកបរឡាន ការចំណាយពេលវេលាសម្រាប់ការរៀនសូត្រយល់ដឹងច្បាប់ចរាចរណ៍ គឺដើម្បីសុវត្ថិភាពយើងខ្លួនឯង និងអ្នកដទៃ នៅពេលធ្វើដំណើររួមគ្នាលើដងផ្លូវហើយ ខ្ញុំសង្ឃឹមថា អ្នកបើកបរម៉ូតូទាំងអស់ ក៏យល់ដឹងពីច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវខ្ពស់»។

លោក សាយ សង្កត់ធ្ងន់ថា លោកសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធ នឹងមានវិធានការសម្រួលដល់ការធ្វើប័ណ្ណបើកបរម៉ូតូឲ្យមានភាពងាយស្រួល និងចំណាយថវិកាតិច ឬ free តែម្ដង ក្នុងរយៈពេលកំណត់ណាមួយ។

លោក អ៊ួន បឋម ហៅ សាយ និយាយបន្ថែមថា «យើងចង់អភិវឌ្ឍន៍សង្គមជាតិ គឺ យើងត្រូវចាប់ផ្ដើមពីការអភិវឌ្ឍខ្លួនឯង យើងចង់ឲ្យសង្គមជាតិមានច្បាប់ទម្លាប់ត្រឹមត្រូវ យើងត្រូវចាប់ផ្ដើមអនុវត្តច្បាប់នៅលើខ្លួនឯង(រួមគ្នាដើម្បីសុវត្ថិភាពលើដងផ្លូវ)៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


