Connect with us

ជីវិតកម្សាន្ដ

ទម្លាយឈ្មោះកូនប្រុសពៅរបស់ Rihanna ដែលសម្រាលតាំងពីជាង ១ ខែមុន

បានផុស

នៅ

កូនប្រុសពៅ ឬកូនទីពីររបស់ Rihanna ជាមួយដៃគូវ័យ ៣៤ ឆ្នាំគឺលោក A$AP Rocky មានឈ្មោះថា Riot Rose Mayers ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលតារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះ សម្រាលកូនទីពីរនៅថ្ងៃទី១ ខែសីហា បន្ទាប់ពីប្រកាសការពពោះកូនលើកទីពីរក្នុងកម្មវិធី Super Bowl នៅខែកុម្ភៈ ដោយបង្ហាញពោះធំរបស់ខ្លួន ។

បើតាមសំបុត្រកំណើត Riot Rose Mayers បានកើតនៅមន្ទីរពេទ្យ Cedar Sinai ក្នុងទីក្រុង Los Angeles ម៉ោង ៧ និង ៤១ នាទីព្រឹក ។

ឈ្មោះរបស់កូនទី ២ Riri ស្រដៀងកូនដំបូងរបស់នាងដែរគឺ RZA Athelston ដែលមានអាយុជាង ១ ខួបហើយ ព្រោះកើតក្នុងខែឧសភា តាំងពីឆ្នាំ២០២២ ។

ចំពោះឈ្មោះ RZA គឺដាក់តាមតារាចម្រៀងរ៉េបលោក RZA ដែលជាអ្នកដឹកនាំ Wu-Tang មានឈ្មោះពេញគឺ Robert Fitzgerald Diggs ដើម្បីបង្ហាញពីការដឹងគុណ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ people

ចុចអាន៖ ស្ងាត់ៗ Rihanna សម្រាលកូនតាំងពី ២ សប្ដាហ៍មុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម