ព័ត៌មានជាតិ
មហាជនចង់ឲ្យក្រុមសម្តែងរឿង ទុំទាវ២០២១ត្រូវទទួលទោសតាមច្បាប់
ថ្វីត្បិតតែមានការចេញមុខសុំទោស និងទទួលស្គាល់កំហុសឆ្គងរបស់ក្រុមផលិត និងដឹកនាំសម្តែងកំប្លែងស្ងួតដែលបានចម្លងកាឡៃចេញជារឿង ទុំទាវ២០២១ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សាសនាពីសំណាក់អ្នកលក់ឡេ Ah Gi Leaders និងប្អូនស្រីហើយក៏ពិតមែន តែមហាជននៅតែមិនអស់ចិត្តចង់ឲ្យក្រុមនេះទទួលទោសតាមច្បាប់ដូចចំប៉ីខ្មៅ ។
ជាការពិតក្រោយពេលមានការបញ្ចេញផ្សព្វផ្សាយនិងចែករំលែកវីដេអូកំប្លែងដោយកាឡៃរឿង ទុំទាវ២០២១ របស់ក្រុមសម្តែង Ah Gi Leadersនិងប្អូនស្រីមិនបានប៉ុន្មានផង ក៏ស្រាប់តែផ្ទុះការរិះគន់បាញ់ចាក់ស្រោចយ៉ាងច្រើនមកលើក្រុមនេះ។ មិនតែប៉ុណ្ណោះក៏បានស្នើឲ្យក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការក្តៅលើសកម្មភាពដ៏គឃ្លើនរបស់ក្រុមសម្តែង A h GiLeadersនិងប្អូនស្រីផងដែរ។

យ៉ាងណាមិញបន្ទាប់ពីផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើក្រុមនេះគេសង្កេតឃើញ Ah Gi Leaders និងប្អូនស្រីបានចេញមុខទទួលស្គាល់កំហុសឆ្គងហើយសុំទោសជាសាធារណៈព្រមទាំងបានលុបវីដេអូកំប្លែងនោះផងដែរ។ ប៉ុន្តែទោះបីជាមានការសុំទោសនិងទទួលស្គាល់កំហុសយ៉ាងណាក្តី តែកម្ដៅការរិះគន់នៅតែបន្តកើតមានឡើងប្រៀបដូចភ្នំភ្លើងផ្ទុះឡើយសាយភាយចំហាយមិនងាយរលត់ផងដែរ។
ចំណែកឯក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីរសៀលថ្ងៃទី០៤ ខែកុម្ភះ នេះក៏បានចេញលិខិតកោះហៅក្រុមសម្តែងរឿង ទុំទាវ២០២១ ឲ្យចូលទៅបំភ្លឺតាមការកំណត់នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ដោយកំហិត។ ខណៈនៅក្នុងលិខិតនោះក៏បានបញ្ជាក់ច្បាស់ថា បើក្រុមនេះមិនចូលខ្លួនបំភ្លឺតាមការកំណត់ក្រសួងនឹងបន្តនិតីវិធីចាត់ការតាមផ្លូវច្បាប់ផងដែរ។

ដោយឡែកបើងាកមកមើលមតិរិះគន់របស់មហាជនឯណេះវិញបើគិតរហូតមកទល់ព្រឹកថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០២១នេះ នៅតែបន្តកើតមានឡើងយ៉ាងគំហុក ក្នុងនោះក៏មានការលើកឡើងថាក្រុមសម្តែងរឿង ទុំទាវ២០២១ គួរតែត្រូវបានទទួលទោសតាមច្បាប់ដូចចំប៉ីខ្មៅ ដែលបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រមាថជាតិខ្មែរ។ នេះបើយោងតាមការលើកឡើងរបស់អាចារ្យធំនគរាជ។
តាមរយៈសំណេររបស់អាចារ្យធំនគរាជបានលើកឡើងថា ថ្ងៃនេះកាលពី២ឆ្នាំមុន(០៥ កុម្ភៈ ២០១៩)បុគ្គលចំប៉ីខ្មៅត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប្រមាថជាតិខ្មែរដ៏ឧត្តម។ តើ…ថ្ងៃទី០៥ខែកុម្ភៈ ២០២១នេះ ក្រុមផលិតរឿង ទុំទាវ២០២១ បំផ្លាញ បំពុលសង្គម ដែលមានចេតនាប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា(បាវចនាជាតិ) ស្នាដៃអក្សរសិល្ប៍ជាតិ វប្បធម៌ ប្រពៃណីជាតិ ទាំងនេះ អាចមានវាសនាដូចបុគ្គលចំប៉ីខ្មៅដែរឬទេ? ។

លោកបន្តថា ចាំតាមដានឃ្លាំមើលនិងជំរុញការអនុវត្តច្បាប់អោយបានតឹងរឹងនិងស្មើភាពគ្នាក្នុងស្ថានទម្ងន់ទោសប្រហាក់ប្រហែលគ្នានេះ។ បុគ្គលទាំងឡាយណាដែលប្រមាថជាន់ឈ្លីជាតិខ្មែរដ៏ឧត្តមមួយនេះ រមែងវិនាស។ ចំណែកឯលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមភ្លាមៗនោះក៏បានប្រតិកម្មចំពោះករណីនេះផងដែរ ដោយលោកលើកឡើងថា គួរមានច្បាប់ពិន័យជាប្រាក់និងដាក់ទោសទៅលើអ្នកប្រព្រឹត្តប៉ះពាល់សីលធម៌សង្គម និងសាសនា សូមទោសទទួលយកមិនបាន៕
អត្ថបទ ៖ ចាន់រ៉ា





-
KPT+៣ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់