ជីវិតកម្សាន្ដ
ណូ ម័រ ចេញមកបញ្ជាក់ពាក់ព័ន្ធរូបថត ១សន្លឹកជាមួយ ប៊ុត សីហា
តារាសម្ដែង និងជាពិធីការិនី ណូ ម័រ ថ្មីៗនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ហើយចាប់អារម្មណ៍គ្រប់គ្នាខណៈ សុខៗស្រាប់តែតារាស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹកជាមួយតារាចម្រៀងលោក ប៊ុត សីហា នៅលើបណ្ដាញសង្គមហ្វេសប៊ុកស្របពេលដែលគេដឹងថា ប៊ុត សីហា ទើបតែផ្ទុះរឿងរ៉ាវគ្រឿងញៀនកាលពីថ្មីៗនេះ។

យោងតាមការបង្ហោះរូបថតមួយសន្លឹកនេះដែរពិធីការិនី ណូ ម័រ បានសរសេរខ្លឹមសារខ្លីថា ជាពិធីការិនី បទសម្ភាសន៍វត្តមានតារាកិត្តយសលោក ប៊ុត សីហា។ បន្ទាប់ពីឃើញការបង្ហោះដូច្នេះ ភ្លាមៗនោះគេក៏ឃើញមហាជន និងអ្នកគាំទ្រជាច្រើនបានចូលខមិនសួរនាំតារាស្រីអ្នកនាង ណូ ម័រ ជុំវិញរូបភាពនេះដោយហេតុ ថាលោក ប៊ុត សីហា ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្មីៗពាក់ព័ន្ធបញ្ហាគ្រឿងញៀនឥឡូវបែរជាមកថតរូបជាមួយនាងដូច្នេះ។
ចំណែកឯខ្លះទៀតក៏បានចោទជាសំណួរប្រហែលគ្នានេះដែរថា តើរូបភាពនេះថតនៅពេលថ្មីៗនេះ ឬយ៉ាងណា?»។ រីឯខ្លះទៀតក៏បានដាក់ជាចម្ងល់ថា«តើ ប៊ុត សីហា បានចេញពីឃុំវិញហើយឬ?»។

យ៉ាងណាមិញក្រោយមានចម្ងល់ជាច្រើនជុំវិញការបង្ហោះរូបថតនេះសាមីខ្លួន ណូ ម័រ បានចេញមកបញ្ជាក់ច្បាស់ៗ ថារូប ថតនោះគឺនាងបានថតជាមួយលោក ប៊ុត សីហា ច្រើនខែមកហើយ។
តារាស្រីរូបស្រស់ ណូ ម័រ បានលើកឡើងទៅកាន់អ្នក គាំទ្រថា“អធ្យាស្រ័យបងប្អូន នេះជារូបកាលពីប៉ុន្មានខែមុន ដោយសារក្រុមការងារទើបផ្ញើរូបមក ក៏យកមកបង្ហោះទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះសូមអរគុណ”។បន្ទាប់ពីមានការចេញមុខបញ្ជាក់របស់អ្នកនាង ណូ ម័រ ខាងលើនេះបានធ្វើឲ្យមហាជនអស់ចម្ងល់ពាក់ព័ន្ធរឿងនេះ។
សូមបញ្ជាក់ថា លោក ប៊ុត សីហា រួមនឹងបក្ខពួកម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ ៤រសៀល កាលពីថ្ងៃទី១ ២ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ ស្ថិតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធគ្រឿងញៀន ។

គួររម្លឹកដែរថាកាលពីដើមឆ្នាំ២០១៨ តារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនម្តងរួចមកហើយដែលស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីតារាប្រុសរូបនេះទៅទិញគ្រឿងញៀនដើម្បីជក់តែកាលនោះត្រូវបានក្រុមគ្រួសារ ធានាយកទៅធ្វើការអប់រំ និងបន្សាបគ្រឿងញៀន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


