ជីវិតកម្សាន្ដ
ឆៃ លីដាឡែន ប្រកាសបើកបេះដូង ក្រោយសម្ពាយឈ្មោះមេម៉ាយយូរឆ្នាំ
តារាចម្រៀងចាស់វស្សាអ្នកនាង ឆៃ លីដាឡែន បន្ទាប់ពីសម្ពាយឈ្មោះជាស្រ្តីមេម៉ាយអស់រយៈពេលច្រើនឆ្នាំ ទីបំផុត នាងបានប្រកាសសញ្ញាភ្លើងខៀវបើកបេះដូងទទួលស្នេហ៍ថ្មីដើម្បីស្អំបេះដូងឡើងវិញ។

ប្រាកដណាស់អ្នកនាង ឆៃ លីដាឡែន ក៏ជាតារាស្រីខ្មែរមួយរូបដែលបានជួបនូវរឿងរ៉ាវបែកបាក់ស្នេហាជាមួយអតីតស្វាមីវ័យប្រហែលគ្នាផងដែរក្រោយផ្តើមស្នេហ៍ រៀបការពេញច្បាប់រហូតទទួលបានចំណងដៃកូនប្រុសម្នាក់។ ប៉ុន្តែដោយការរស់នៅមិនចុះសម្រុងនឹងគ្នាទើបឈានដល់ការលះលែងផ្តាច់សង្វាក់ជាប្តីប្រពន្ធ ។
យ៉ាងណាមិញក្រោយរស់នៅចាយឈ្មោះជាស្រ្តីមេម៉ាយប្រមាណជិត ៤ឆ្នាំមកនេះ កន្លងមកធ្លាប់មានដំណឹងល្ហិចល្ហៀងមួយចំនួនថា ឆៃ លីដាឡែន មានបុរសខ្លះបានតាមស្រលាញ់នាងជាហូហែរប៉ុន្តែដំណឹងនេះហាក់ស្ងប់ស្ងាត់ទៅវិញ។ ដោយឡែកស្រាប់មុននេះ ដាឡែន បានប្រកាសហាក់ចាប់អារម្មណ៍រឿងចង់បានអ្នកស្អំបេះដូង។

អ្នកនាង ឆៃ លីដាឡែន បានបញ្ចេញសារឆ្លើយតបថា «ចែចាស់ហើយ មិនសូវស្អាតទៀត សម្រស់ក៏ធ្លាក់ហើយមិនចេះធ្វើម្ហូបទេ ចេះតែច្រៀងហើយសម្តែង ហើយឥឡូវគីឡូស្រាលទេ ទ្រព្យសម្បត្តិក៏គ្មាន ហើយមេម៉ាយទៀត មិនដឹងថាមានអ្នកណាគេព្រមស្រលាញ់ចែទៅ?»។
តារាចម្រៀងហៅ យ៉េៗ អ្នកនាង ឆៃ លីដាឡែន បានបញ្ជាក់បន្ថែមថា «ឥឡូវចែសុំបើកបេះដូង ទទួលយកបុរសណាចេះសាវ៉ាហើយកុហក បោកប្រាស់ចែនិយាយទៅ គឺមិនចេះស្មោះមានអត់ចែទទួលយកដាក់ស៊ីវីមក»។
តាមរយៈខ្លឹមសារនេះដែរអ្នកនាង ឆៃ លីដាឡែន ហាក់មានចេតនាឆ្លើយតបទៅបុគ្គលណាម្នាក់ដែលមានបំណងរិះគន់នាងផងដែរ។


គួររម្លឹកថា តារាស្រីអ្នកនាង ឆៃ លីដាឡែន បានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមី លោក រិទ្ធី ឧត្តមស៊ីដារ៉ា ហៅ តារា កាលពីអំឡុងខែមករា ឆ្នាំ២១០៥ នៅឯខេត្តបាត់ដំបង ទឹកដីកំណើតរបស់នាង ព្រមទាំងទទួលបានចំណងដៃកូនប្រុសម្នាក់យ៉ាងស្រស់។ ប៉ុន្តែក្រោយមកក៏ឈានដល់ការលះលែងផ្តាច់សង្វាក់ជាប្តី-ប្រពន្ធយ៉ាងភ្ញាក់ផ្អើល៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


