ជីវិតកម្សាន្ដ
ជាសេដ្ឋីមានទ្រព្យចាយលែងខ្វះ តែគូស្នេហ៍ Patricia-Note នៅតែឡាយលក់ផលិតផលទាំងយប់
ទស្សនិកជនជាច្រើនបានដឹងហើយថា តារាសម្ដែង Patricia Good និងស្វាមី Note Wiset គឺជាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានប្រចាំប្រទេសថៃ សឹងថាចាយមិនខ្វះនៅក្នុងជិវិត។ ប៉ុន្តែអ្នកទាំងពីរបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឡាយលក់ផលិតផលទាំងយប់ម៉ោង១១។

កាលពីពេលថ្មីៗនេះក្នុងពិភពបណ្តាញសង្គម tiktok ឃ្លិបរបស់ពួកគេត្រូវបានគេចែករំលែក ខណៈពេលនោះ ពួកគេទាំងពីរកំពុងធ្វើការលក់ផ្ទាល់ពេលយប់ក្នុងម៉ោងប្រហែល១១:១៥ ធ្វើឲ្យមហាជនជាច្រើនចាត់ទុកពួកគេថាជាតារាលក់ឥវ៉ាន់។
បន្ទាប់ពីបានទស្សនារួចមក អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិជាសញ្ញាគ្រវីទង់សសុំចុះចាញ់ប្ដីប្រពន្ធនេះតាមសម្រួលដោយគ្មានប្រកែក។ក្នុងនោះម្នាក់ៗសុទ្ធតែនិយាយថា ទាំង Patricia Good និងស្វាមី Note Wiset សុទ្ធតែជាអ្នកមានទ្រព្យហូរហៀរម្នាក់ជាតារាសម្ដែងស៊ីខ្លួនថ្លៃខ្ពស់ក្នុងមួយរឿង។ ចំណែកម្នាក់ទៀតមានជំនួញច្រើនសន្ធឹកប្រចាំប្រទេស ជាពិសេសនោះគឺ Note ក៏ជាអ្នកស្នងមរតករបស់គ្រួសារ Rangsisingpipat ផងដែរ។
លើសពីនេះអ្នកគាំត្រមួយចំនួនធំបានបញ្ចេញមតិស្របគ្នាថា ពួកគេមានឋានៈដល់ទៅជាសេដ្ឋីមានទ្រព្យចាយលែងខ្វះ ប៉ុន្តែគូស្វាមីភរិយា Patricia Good និង Note Wisetនៅតែបង្ហាញសកម្មភាពឧស្សាហ៍ព្យាយាមរកលុយបន្ថែមទៀត។ ត្បិតថាការឡាយលក់នេះយប់រាងជ្រៅបន្តិចប៉ុន្តែនេះបង្ហាញពីឆន្ទៈតស៊ូនិងជាការដាស់តឿនដល់អ្នកផ្សេងទៀតថាមានទ្រព្យច្រើនប៉ុណ្ណាក៏ដោយបើយើងមិនប្រឹងរកមិនព្យាយាមរកបន្ថែមទេយើងក៏គ្មានប្រាក់កាសទៅថ្ងៃខាងមុខដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញមុខម្ដង សម្រស់របស់តួចៀវៃ រងភាពចម្រូងចម្រាសលើបណ្តាញសង្គម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


