ជីវិតកម្សាន្ដ
បង្ហាញមុខម្ដង សម្រស់របស់តួចៀវៃ រងភាពចម្រូងចម្រាសលើបណ្តាញសង្គម
ការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់តារាសម្ដែងតៃវ៉ាន់ Ruby Lin ឬតួស្រីចៀវៃ ក្នុងខ្សែភាពយន្តរឿង ព្រះនាងយ៉េយ៉េ ស្រាប់តែក្លាយជាប្រធានបទដ៏ចម្រូងចម្រាសនៅលើបណ្តាញសង្គម។ នេះបើការចុះផ្សាយពីសារព័ត៌មាន kenh នៅមុននេះបន្តិច។
ចៀវៃ កំពុងចូលរួមក្នុងកម្មវិធីពិត ជីវិតដ៏ស្រស់ស្អាតរបស់យើង។ នៅក្នុងកម្មវិធីនោះ តារាស្រីរូបនេះស្លៀកពាក់សាមញ្ញ ហើយតែងតែលេចមុខជាមួយនឹងការតុបតែងមុខតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលរូបភាពមិនប្រុងប្រយ័ត្នរបស់តារាតៃវ៉ាន់រូបនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់ពិតរបស់នាង ។

យោងតាមអ្នកលេងអ៊ីនធឺណែត បានបញ្ចាក់ថា មុខទទេរស្អាតរបស់នាងមិនគួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែនៅពេលនាងឈរក្បែរតារាចម្រៀង Xie Na នាងបែរត្រូវគេរិះគន់ថាអន់ជាង។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា ការធ្លាក់ចុះនៃសមម្រស់របស់ Ruby Lin ឬចៀវវ៉ៃ គឺជាគំនិតរបស់អ្នកលេងអ៊ីនធឺណិតតែប៉ុណ្ណោះ។ រូបភាពទាំងនោះត្រូវបានកាត់ចេញពីមុំមិនអំណោយផល ដោយមានពេលវេលាជាច្រើនបង្ហាញពីភាពស្រស់ស្អាតរបស់តារាស្រីរូបនេះដោយចេតនា។ ថ្វីត្បិតតែមិនសដូចមិត្តរួមការងារស្រីក៏ដោយ ប៉ុន្តែស្បែករបស់ ចៀវវ៉ៃ នៅតែមានសុខភាពល្អ និងរលោងដដែល។ ជាងនេះទៅទៀត នៅអាយុជិត ៥០ ឆ្នាំ សម្រស់របស់តៃវ៉ាន់ ស្ទើរតែមិនអាចជៀសផុតពីភាពចាស់ឡើយ។ ដូច្នេះហើយ ពួកគេជឿថា សាធារណជនមិនគួរតឹងរ៉ឹងពេកជាមួយរូបរាងរបស់ នាងនោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបរាងរបស់ចៀវវ៉ៃ តែងតែក្លាយជាប្រធានបទដ៏ចម្រូងចម្រាស ដោយសារតែរូបថតពិត និងរូបថតដែលថតដោយកម្មវិធី Photoshop គឺខុសគ្នាទាំងស្រុង។ ក្នុងរូបភាពដែលបានកែនោះ តារាស្រីរូបនេះមានទម្រង់មុខទ្រលុកទ្រលន់ស្រស់ស្អាតគ្មានកំហុស និងរាងស្លីម។ ដូច្នេះហើយ ទស្សនិកជន មានការខកចិត្តខ្លះៗ នៅពេលដែលឃើញ តារាស្រីរូបនេះ មានសម្រស់មិនសូវស្អាត។
បច្ចុប្បន្ន ក្រៅពីអាជីពជាតារាសម្ដែង ចៀវវ៉ៃក៏ក្លាយជាផលិតករភាពយន្ត និងកម្មវិធីទូរទស្សន៍ផងដែរ។ នាងជាមហាសេដ្ឋីផ្នែកកម្សាន្តដែលជាកម្លាំងថ្មីក្នុងកម្មវិធី showbiz របស់តៃវ៉ាន់។ ក្នុងជំនួបសារព័ត៌មានថ្មីៗនេះ នៅពេលត្រូវបានគេសួរថាតើនាងហ៊ានព្យាយាមសម្ដែងក្នុងឈុតសិចដូចមិត្តជិតស្និទ្ធរបស់នាងដែរឬអត់នោះ Ruby Lin និយាយដោយត្រង់ថា នាងខ្មាស់គេណាស់ និងព្រួយបារម្ភខ្លាចស្វាមីឈឺចាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម HYBE ខាតប្រាក់ ៣.៨ លានដុល្លារ ដោយសារគ្រូបង្ហាត់រាំក្រុម BTS កេងបន្លំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


