ជីវិតកម្សាន្ដ
ពូឃ្លាំង ស្នើរួមគ្នាជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរប្រកបដោយគំរូ
ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ ឬធ្លាក់ចុះ តារាចម្រៀងរ៉េប ពូឃ្លាំង បានចេញមុខស្នើយ៉ាងទទូចដល់មហាជន និងអ្នកគាំទ្រត្រូវរួមគ្នាជួយផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរប្រកបដោយគំរូ។

គេកត់សម្គាល់ថា ការចេញមុខរបស់ ពូឃ្លាំង ពាក់ព័ន្ធល្ខោនបាសាក់ខ្មែរនេះ ធ្វើឡើងដោយសង្កេតឃើញថាកន្លងមកលោក អុល សំអាង ប្រធានក្រុមល្ខោនបាសាក់រាធានីភ្នំពេញវង់ទី១ ជារឿយៗលោកតែងបានធ្វើការអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ឬធ្លាក់ចុះផងដែរ ។
ដោយឡែកងាកមកមើលតារារ៉េប ពូឃ្លាំង បានលើកឡើងថា ព្រោះខ្លាចបាត់បង់ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ទើបប្រឹងប្រែងផ្សព្វផ្សាយ ប្រកាសសុំអោយប្រជាជនក្នុងនិងក្រៅជួយគាំពារសិល្បៈប្រកបដោយគំរូ មិនសម្តែងបែបបំពុលឬកំប្លែងអសីលធម៌….។

លោកអំពាវនាវថា “ការរួមគ្នាជួយផ្សព្វផ្សាយអភិរក្សម រតក ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ អោយជ្រួលជ្រា បដល់ស្រទាប់មហាជនជ្រោតជ្រាបពីគុណតម្លៃវប្បធ ម៌ជាតិយើងគួតែផុសចេញទឹកចិត្តសាមានចិត្ត ស្មារតី មនសិកានៃពលរដ្ឋយើងម្នាក់ៗដើម្បីការពារថែរក្សាប ណ្តុះបណ្តាលគាំពារទ្រទ្រង់ពីមូលធនជន ឥស្សរជន នៃជាតិយើង“។ ពូឃ្លាំ បានលើកឡើងបន្ថែមដោយខ្លីថា កុំភ្លេចនាំគ្នាជួយថែសិល្បៈដូនតា។
គួរបញ្ជាក់ដែរថា កន្លងមកតួឯកល្ខោនបានសាក់លោក អុល សំអាង បង្ហាញអារម្មណ៍អន់ចិត្ត ខណ:លោកលើកឡើងថា បច្ចុប្បន្នមិនសូវឃើញបណ្តាញសង្គមឬផេកល្បីៗក្នុងសង្គមជួយផ្សព្វផ្សាយលើកស្ទួយល្ខោនបាសាក់ខ្មែរលេងត្រូវទម្រង់ទេ ប៉ុន្តែបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ។

លោក អុល សំអាង បានថ្លែងដូច្នេះបន្ទាប់ពីមើលឃើញថា យុវជនខ្មែរសព្វថ្ងៃហាក់មិនសូវឲ្យតំម្លៃលើការចូលរួមផ្សព្វផ្សាយមរតកសិល្ប:បុរាណខ្មែរនោះទេផ្ទុយទៅវិញពួកគេចាប់អារម្មណ៍ នូវអ្វីដែលជារឿងបំពុលសង្គមទៅវិញ។ ចំណុចនេះលោកបានចោទជាសំនួរទៅកាន់មហាជនទៅកាន់មហាជនយ៉ាងចាក់ដោតផងដែរ។

លោកលើកឡើងថា ហេតុអី្វល្ខោនបាសាក់ខ្មែរដែលសម្តែងមានបែបបទរក្សាទម្រង់សិល្បៈសម្តែងត្រឹមត្រូវមិនប្រើសម្តីគ្រោធគ្រាធមិនសម្តែងប្រើពាក្យអាសអាភាសមិនសូវឃើញបណ្តាញ ឬផេកល្បីៗសង្គមជួយផ្សព្វផ្សាយ? តើបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ?៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


