ជីវិតកម្សាន្ដ
សុខ សីឡាលីន លើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់អ្នកម្ដាយ រំជួលចិត្តអ្នកគាំទ្រ
តារាចម្រៀងកញ្ញា សុខ សីឡាលី ខណៈដែលអាជីពសិល្បៈ និងការងារផ្ទាល់កាន់តែជោគជ័យគួរឲ្យកត់សម្គាល់ស្រាប់តែសុខៗ តារាស្រីរូបនេះ ទម្លាយពីការដឹងគុណដ៏ធំធេងរបស់អ្នកម្ដាយជាទីស្រលាញ់មាននាងរហូតមក។

សុខ សីឡាលីន បានបញ្ចេញខ្លឹមសារក្នុងអត្ថន័យរៀបរាប់ថា ទោះអាយុច្រើនប៉ុណ្ណា កូននៅតែជាកូនក្មេងសម្រាប់ការរអ៊ូរទាំរបស់ម្ដាយគ្រប់រូប កូនស្រី មាសម្ដាយ ម៉ែ ចិញ្ចឹមបានតែរូបរាងកាយរហូតធំដឹងក្តី ផ្លូវជីវិតផ្ទាល់របស់កូនស្រីម្ដាយឲ្យកូនសម្រេច គ្រប់ទង្វើ ម៉ែជឿលើកូនស្រីជាមនុស្សល្អមានគុណធម៌ ស្មោះត្រង់ ខ្ញុំឲ្យម៉ែបារម្ភពេកហើយ បារម្ភលើសពីកាលនៅតូចទៅទៀត។
កញ្ញា សុខ សីឡាលី បានបន្តថា «ទីណាសាកសម ចាំកូនទៅ កន្លែងណាដែលពិបាកមិនគួរទៅ កូនបកក្រោយដូរផ្លូវ វៀង បើហត់កូនសម្រាកពិបាកចិត្តយំបានតែកុំយំយូរពេកលុយរកបានកូនសន្សំចាយអស់តិចតូច ម៉ែជួយថែមបាន ផ្លូវចិត្តកូនសំខាន់ ម៉ែរីករាយ កម្លាំងកាយកូនច្បាស់ជាទ្រុឌទ្រោមមិនដូចមុនតែម៉ែមានកម្លាំងចិត្តចាំផ្តល់ឲ្យ»។

តារាចម្រៀង សុខ សីឡាលីន បាននិយាយបន្ថែមថា «បើអ្នកណាមិនមើលឃើញ និងផ្ដល់តម្លៃឲ្យកូនកុំទៅជិតគេ ធ្វើល្អនឹងអ្នកជុំវិញខ្លួន ទោះអ្នកហ្នឹងមិនដឹង គង់មានអ្នកផ្សេងធ្វើល្អតបមកឲ្យវិញ។ ចុងក្រោយម្ដាយនៅតែជាអ្នកដែលផ្ដល់កំណើត និងបារម្ភពីកូនៗ គ្រប់ៗគ្នាដោយមិនប្រួលប្រែ»។
បន្ទាប់ពីឃើញបែបនេះ មានអ្នកគាំទ្រនាងបានបញ្ចេញដែរ ថា បានមើលអត្ថន័យហ្នឹងហើយមានកម្លាំងចិត្តណាស់ នេះហើយសម្ដីពិតចេញពីបេះដូងអ្នកម្ដាយ អ្នកម្ដាយគ្រប់រូបដែរបានបង្កើតរូបរាងកូនមកតែងតែមើលថែ និងបារម្ភកូនៗគ្រប់វិនាទីចិត្តអ្នកម្ដាយគ្រប់រូបដូចគ្នា មានន័យហើយមានតម្លៃណាស់មើលទៅចំពោះកូនស្រី លីន ជាមនុស្សរួសរាយ ចិត្តល្អទូលាយ មានគុណធម៌ ស្មោះត្រង់អ្នកណាក៏ស្រឡាញ់ចូលចិត្ត។

សូមជម្រាបថា តារាចម្រៀងកញ្ញា សុខ សីឡាលីន បច្ចុប្បន្នត្រូវបានអ្នកគាំទ្រកត់សម្គាល់ថា ទាំងប្រជាប្រិយភាព និងស្ទុះការគាំទ្រកាន់តែហក់ឡើងខ្លាំងដោយក្នុងនោះកន្លងមកនាងក៏ក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ទៀតផង។

ក្រៅពីនេះតារាចម្រៀងសំនៀងមនោសញ្ចេតនាកញ្ញា សុខ សីឡាលីន ក៏ត្រូវបានគេដឹងថា នាងមានតួនាទីនៅក្នុងក្រម ខណ្ឌជាមន្ត្រីនគរបាលផងដែរ ខណៈកន្លងមកនាងតែងតែបង្ហាញរូបភាពស្ថិតក្នុងឯកសណ្ឋានបែបនេះបង្ហាញនូវភាព រឹងមាំជាស្ត្រីថ្លៃថ្នូរខ្ពង់ខ្ពស់ផ្ទុយគ្រាកន្លងមកធ្លាប់តែឃើញនាងស្លៀកពាក់សិច ស៊ី ស៊ីវិល័យ អមដោយការតុបតែងមុខយ៉ាងស្រស់ស្អាតពេលឡើងឆាកតន្ត្រីម្ដងៗដើម្បីច្រៀងជូនទស្សនិកជនបានកម្សាន្តអារម្មណ៍៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


