Connect with us

ជីវិតកម្សាន្ដ

Yang Mi ជាប់ឈ្មោះជាមេកើយចិត្តល្អ ក្រោយផ្ដល់ប្រាក់រង្វាន់ដល់បុគ្គលិក និងនាំដើរកម្សាន្តក្រៅប្រទេស

បានផុស

នៅ

យោងតាមសារព័ត៌មាន 8days កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤បានចុះផ្សាយពីតារាសម្ដែងស្រី Yang Mi ដែលផ្ដល់ប្រាក់រង្វាន់ឲ្យបុគ្គលិករបស់នាងគ្រប់ៗគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដល់ថ្នាក់ត្រូវទស្សនិកជនចាររហ្សនាមថា​ ជាចៅហ្វាយ​ក្នុង​សុបិនរបស់បុគ្គលិកគ្រប់រូបដែលគេប្រាថ្នាចង់ជួបទៀតផង។

កាលពីឆ្នាំមុន នាងបានចាកចេញពីទីភ្នាក់ងារកម្សាន្តរបស់ចិន Jaywalk Studio ដោយបានសហការគ្នាបង្កើតក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើតស្លាកឯករាជ្យ Shanghai Yangmi Film and Television Culture Studio។ នៅពេលនាងនៅជាមួយ Jaywalk នាងត្រូវបានគេសរសើរថាជាតារាដែលជំរុញដូចជា Dilireba និង Zhu Xudan ឲ្យកាន់តែល្បីល្បាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ត្រឹម​តែ​ទទួល​បាន​ការ​ស្រលាញ់​ពី​សំណាក់​កូន​សិស្ស​ក្នុង​កម្មវិធី Showbiz ប៉ុណ្ណោះ​ទេ នាង​ក៏​ជា​ថៅកែ​ចិត្ត​ល្អ​ម្នាក់​ផង​ដែរ។ ក្នុងពេលថ្មីៗនេះ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចុះផ្សាយនូវបញ្ជីឈ្មោះ ព្រះនៃសំណាងរបស់ showbiz ហើយក្នុងចំណោមឈ្មោះធំៗគឺ Li Bingbing, Hu Ge និង Yang Mi ។

យោងតាមរបាយការណ៍ បុគ្គលិករបស់ Yang Mi នឹងទទួលបានតួលេខប្រាំទៅប្រាំមួយនៅក្នុងប្រាក់រង្វាន់ចុងឆ្នាំ ហើយថែមទាំងបានផ្តល់ប្រាក់ ២០០,០០០យន់ ដល់ក្រុមទៀតផង។ ក្នុងនោះថែមទៀតដែរ Yang Mi ក៏​បាននាំពួក​គេ​ទៅ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​ចែក​រំលែក​ផលិតផល​ដែល​នាង​គាំទ្រ​ជាមួយបុគ្គលិកថែមទៀតផង។

ដោយឡែកងាកទៅកាន់អ្នកលេងអ៊ីនធឺណិតឯណោះ បន្ទាប់ពីបានដឹងព័ត៌មាននេះរួចមក ម្នាក់ៗបានបញ្ចេញមតិសម្ដែងការរំភើបជំនួសបុគ្គលិករបស់នាង។ ជាពិសេសទៀតនោះគឺអំពើ​សប្បុរសដោយ​បាន​ដាក់​ឈ្មោះ​នាង​ថា​ជា ចៅហ្វាយ​ក្នុង​សុបិនរបស់បុគ្គលិកគ្រប់រូប។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺអ្នកគាំទ្រជាច្រើនបានលើករឿងរ៉ាវកាលពីឆ្នាំ២០១២ នាពេលនោះ តារាស្រីដែលមានមូលដ្ឋាននៅប្រទេសចិនរូបនេះ គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយម៉ាកយីហោប្រណីត Dior ក្នុងទីក្រុងហុងកុង នៅពេលដែលជំនួយការរបស់នាងបានបាត់លិខិតឆ្លងដែនរបស់នាងនៅនាទីចុងក្រោយ។

ជំនួសឲ្យការស្តីបន្ទោសជំនួយការ Yang Mi បានទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនេះ ហើយបានបង្ហោះការសុំទោសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។​ នៅពេលត្រូវបានសួរអំពីឆន្ទៈរបស់នាងក្នុងការលើកកម្ពស់អាជីពរបស់អ្នកចំណូលថ្មី Yang Mi បាននិយាយថា “ឧស្សាហកម្មកម្សាន្តគឺស្រដៀងទៅនឹងចានដ៏ធំ (អាហារ)ហើយខ្ញុំមិនអាចបញ្ចប់អ្វីគ្រប់យ៉ាងតែម្នាក់ឯងបានទេ។ វា​ល្អ​ជាង​ក្នុង​ការ​ផ្តល់​ឲ្យអ្នក​រាល់​គ្នា​នូវ​ឱកាស​ដើម្បី​បញ្ចេញ​ពន្លឺ និង​បង្ហាញ​ពី​ខ្លួន​ពួកគេ”។

ទោះយ៉ាងណាក៏ដោយ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយ​ថា “ខ្ញុំ​បាន​ឃើញ​បុគ្គលិក​ដែល​អម​ជាមួយ​នាង​ពាក់​របស់​ពី Loewe នៅ​ព្រលាន​យន្តហោះ ពួកគេ​សំណាង​ណាស់”។ អ្នក​ខ្លះ​ទៀត​ក៏​សរសើរ​តារា​រូប​នេះ​ថា​ ជា​ថៅកែ​ដែល​មាន​ចិត្ត​សប្បុរសបំផុតហើយក៏មិនដូចព័ត៌មានដែឡលេចឮកន្លងមកថានាងចិត្តដាច់សុខចិត្តឲ្យជំនួយការដើរហាលភ្លៀងឯនាងបែរទទូលឆ័ត្រម្នាក់ឯងវិញ៕

អត្ថបទ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកមានឥទ្ធិពលចិនម្នាក់ ចំណាយប្រាក់រាប់សិបលានដុល្លារ កែសម្ផស្សតាំងពីអាយុ ១៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម