Connect with us

ជីវិតកម្សាន្ដ

មិនធម្មតា ! មាស សុខ​សោភា គ្រង​មកុដ​និង​ងារ​ជា «​រា​ជនី​សំលេង​ធម្មជាតិ »

បានផុស

នៅ

តារាចម្រៀង មាស សុខ​សោភា ពិតជា​មិនធម្មតា​ក្រោយពេល​ប្រកាស​កុងត្រា​ជាមួយ​ផលិតកម្មរាម​រយៈពេល​មួយឆ្នាំ​ភ្លាម​ នាង​ក៏​ទទួលបាន​ការ​គ្រង​មកុដ​និង​ងារ​ជា​រា​ជនី​សម្លេង​ធម្មជាតិ​ស្ទើរ​មិន​នឹក ស្មាន​ដល់​។​

ការរក្សាបាន​ប្រជាប្រិយភាព​និង​ការគាំទ្រ​ពី​សំ​ណាក់​តារា​ស្រី មាស សុខ​សោភា នេះ​ក៏​ព្រោះតែ​នាង​ជា​តារា​មួយរូប​ដែលមាន​សមត្ថភាព​ផ្នែក​សិល្បៈចម្រៀ​ង​ដែលមាន​អំណោយផល​មកពី​ធម្មជាតិ​ស្រាប់​ខណៈពេលនេះ​នាង​ទទួលបាន​ងារ​ជារា​ជនី​សម្លេង​ធម្មជាតិ ផង​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​បង្ហាញ​អារម្មណ៍​រំភើប មាស សុខ​សោភា​ បាន​និយាយថា ​ខ្ញុំ​ពិតជា​រំភើប​ហើយ​សូម​អរគុណ​ដល់​លោក​អគ្គនាយក​និង​អគ្គនាយិការ​ផលិតកម្ម​រាម​ដែល​បានផ្ដល់​មកុដ​និង​ងារ​ជា​«​រា​ជនី​សំលេង​ធម្មជាតិ » ​សម្រាប់​ផលិតកម្ម​រាម​ដល់​រូបនាង​ខ្ញុំ​ហើយក៏​អរ​គុណ​សម្រាប់​ការបង្កើត​កម្មវិធី​ដ៏​មហា​អស្ចារ្យ​នេះ​។

តារា​ស្រី មាស សុខ​សោភា បាន​ប្រកាស​ជំហរ​របស់ខ្លួន​ដោយ​ភាព​ជឿជាក់ថា​ការសម្រេចចិត្ត​ចូល​ផលិត​កម្មរាម​រហូត​ឈានដល់​ធ្វើការ​ចុះកិច្ចសន្យា​រយៈ១​ឆ្នាំនេះ​គឺ​កើតចេញពី​បេះដូង​និង​ក្តី​ស្រលាញ់​រវាង​នាង​និង​ថៅកែ​ផលិត​កម្មនេះ​តែម្តង​។​ នាង​ថា​ក្តី​ស្រលាញ់​ដែល​កើតចេញពី​បេះដូង​នេះ​ទើប​ធ្វើ​ឲ្យ​នាង សម្រេចចិត្ត​ចូល​ផលិតកម្ម​មួយ​នេះ​។​ មិន​ប្រាក​ដទេ​ថា​កុងត្រា​១​ឆ្នាំនេះ​ក៏​អាច​ឈានដល់​មួយជីវិត​ផងដែរ​។​សម្តី​បញ្ជាក់​របស់ មាស សុខ​សោភា​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម