ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ បើកកិច្ចប្រជុំពិនិត្យកែសម្រួលលក្ខន្តិកៈ ដើម្បីគ្រប់គ្រងសិល្បករឲ្យមានប្រសិទ្ធភាព
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី ៦ ដែលពេលនេះគ្រប់គ្រងដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នោះ គេសង្កេតឃើញថា ប្រធានសមាគមអាណត្តិថ្មីដ៏មានឥទ្ធិពលរូបនេះ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផែនការថ្មីៗ មួយចំនួប ពិសេស ផ្តោតកិច្ចគាំពារលើព្រឹទ្ធាចារ្យសិល្បៈសិល្បករ-សិល្បការិនីជាដើម។

តួយ៉ាង កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ សមាគមសិល្បករខ្មែរ បានបើកកិច្ចប្រជុំមួយ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលសមាគមទាំងអស់ ដើម្បីពិនិត្យ និងកែសម្រួលលក្ខន្តិកៈ និងរៀបចំផែនការយុទ្ធសាស្ត្រនានា ធ្វើយ៉ាងណាឲ្យសមាគមដំណើរការទៅមុខប្រកបដោយភាពល្អប្រសើរស្របតាមទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួនក្នុងការអភិវឌ្ឍកិច្ចការសិល្បៈ និងការគ្រប់គ្រងសិល្បករឲ្យមានប្រសិទ្ធភាពជាដើម។
កិច្ចប្រជុំនោះដែរ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ក៏បានបោះឆ្នោតដោយការលើកដៃផ្ដល់សេចក្ដីទុកចិត្តដល់លោក ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម និងដឹកនាំកិច្ចប្រជុំទៅតាមរបៀបវារៈនីមួយៗ ដែលបានគ្រោងទុក។

ប្រាកដណាស់ បើតាមកត់សម្គាល់ ថ្វីត្បិតតែសមាគមសិល្បករខ្មែរទើបតែបានបោះឆ្នោតជ្រើសរើស ប្រធានក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំសមាគម តែងបានរៀបចំកិច្ចប្រជុំជាញឹកញាប់ ដើម្បីរៀបចំការងារចាំបាច់មួយចំនួន និងបំពេញបន្ថែមនូវចំណុចខ្វះខាតឈានទៅពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសការងារចំពោះមុខ គឺរៀបចំកម្មវិធី “អ្នកស្នងមរតក” ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ ឆាប់ៗ នេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ។
គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរអាណត្តិទី ៦ នេះ មានការចូលរួមជាក្រុមប្រឹក្សាភិបាលមកពីអន្តរវិស័យ ក្នុងនោះរួមមាន មន្ត្រីថ្នាក់រដ្ឋលេខាធិការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , ក្រសួងកិច្ចការនារី, ទេសចរណ៍, ពាណិជ្ជកម្ម ,គណៈមេធាវី សភាពាណិជ្ជកម្ម ព្រមទាំងវិស័យឯកជនមួយចំនួនទៀត។ សមាគមសិល្បករខ្មែរ ពិតជាមានមោទនភាព និងក្ដីសង្ឃឹមយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍសមាគមឲ្យមានការរីកចម្រើនទៅលើវិស័យសិល្បៈវប្បធម៌៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


