ជីវិតកម្សាន្ដ
លទ្ធផលធ្វើកោសល្យវិច័យសពតារាចម្រៀង Park Bo Ram ទីបំផុតដឹងការពិតហើយ
នាយកដ្ឋានប៉ូលិស Namyang បានទទួលលទ្ធផលធ្វើកោសល្យវិច័យរបស់តារាចម្រៀង Park Bo Ram ពីសេវាកោសល្យវិច្ច័យជាតិ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃទី២៣ ខែឧសភា ដោយសារព័ត៌មាន Allkpop។
យោងតាមរបាយការណ៍របស់សេវាកោសល្យវិច្ច័យជាតិ មូលហេតុនៃការស្លាប់របស់ Park Bo Ram ត្រូវបានគេជឿថា ជាការពុលស្រាធ្ងន់ធ្ងរ។ នៅពេលទទួលមរណភាព តារាចម្រៀងស្រីរូបនេះ មានបញ្ហាសុខភាព ដូចជាជំងឺខ្លាញ់រុំថ្លើម និងដំបៅថ្លើមជាដើម។ ក្នុងនោះផងដែរ សេវាកោសល្យវិច្ច័យជាតិថែមទាំងបញ្ចាក់ដែរថា ពួកគេរកមិនឃើញភ័ស្តុតាងនៃមូលហេតុផ្សេងទៀតនៃការស្លាប់នាងឡើយ។

តារាចម្រៀង Park Bo Ram ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងផ្ទះរបស់អ្នកស្គាល់គ្នានៅម៉ោងប្រហែល ៩:៥៥ ល្ងាច នៅថ្ងៃទី ១១ ខែមេសា។ ក្រោយមក នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលជាកន្លែងដែលនាងត្រូវបានគេប្រកាសថាបានស្លាប់ភ្លាមៗក្នុងវ័យ៣០ឆ្នាំ។
សូមជម្រាបជូនថា Park Bo Ram ទទួលបានការចាប់អារម្មណ៍នៅពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី Mnet audition ‘SuperStar K2’ ក្នុងឆ្នាំ ២០១០។ នាងទទួលបានការទទួលស្គាល់សម្រាប់ជំនាញច្រៀងពិសេសរបស់នាង និងវត្តមាននៅលើឆាក។ ក្រោយមកទៀត នាងបានចេញចម្រៀងទោលជាផ្លូវការក្នុងឆ្នាំ ២០១៤ ជាមួយនឹងបទ “Beautiful” ដែលទទួលបានការពេញនិយម និងជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងតារាងតន្ត្រីប្រចាំឆ្នាំនោះ។ Park Bo Ram បានបន្តសកម្មក្នុងវិស័យចម្រៀង ដោយបានចេញបទជាច្រើនរួមមានបទ “Celepretty” “Sorry” “Pretty Bae” “Dynamic Love” និងជាច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គេហទំព័រអ្នកគាំទ្រ Kim Ho Joong ទៅជាឯកជន ក្រោយផ្ទុះរឿងអាស្រូវបើកបរពេលស្រវឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


