ព័ត៌មានអន្ដរជាតិ
ប៉េងប៉ោងផ្ទុកសំរាមកូរ៉េខាងជើង ធ្លាក់នៅជាង ៧៧០ ទីតាំង ក្នុងប្រទេសកូរ៉េខាងត្បូង
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី ១៤ ខែ មិថុនាបានឲ្យដឹងថា មកដល់ពេលនេះ ប៉េងប៉ោងផ្ទុកសំរាម ដែលបង្ហោះដោយទីក្រុងព្យុងយ៉ាង បានហោះចូលនិងធ្លាក់នៅជាង៧៧០ទីតាំងហើយ ទូទាំងប្រទេសកូរ៉េខាងត្បូង។

កូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងផ្ទុកសម្រាមចូលកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី ២៨ ឧសភាមក ដើម្បីសងសឹកចំពោះសកម្មជននៅកូរ៉េខាងត្បូង ដែលបង្ហោះប៉េងប៉ោងរិះគន់របបលោកគីមនិងភ្ជាប់ជាមួយពត៌មានពីខាងក្រៅ រួមទាំងបទចម្រៀងKpop និង Kdrama ផងដែរ ចូលទៅកូរ៉េខាងជើង។
បើយោងតាមទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា មានប៉េងប៉ោងបែបនេះជាង ១ ៦០០បង្ហោះដោយកូរ៉េខាងជើង ហើយបានធ្លាក់នៅទីតាំងចំនួន ៧៧៨ ក្នុងប្រទេសកូរ៉េខាងត្បូង។ ទីតាំងទាំងនោះគ្របដណ្ដប់លើតំបន់ដ៏ធំ រួមទាំងរដ្ឋធានីសេអ៊ូល ខេត្ត Gangwon ភាគខាងកើត និងទីក្រុង Gyeongju ភាគអាគ្នេយ៍ផងដែរ។

ស្របពេលអ្នកជំនាញសម្តែងការព្រួយបារម្ភថា ប៉េងប៉ោងទាំងនោះអាចត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារដោយអាវុធជីវសាស្ត្រ ឬគីមីនោះ អាជ្ញាធរកូរ៉េខាងត្បូងក៏ហាមប្រាមពលរដ្ឋខ្លួន ពីការប៉ះពាល់ប៉េងប៉ោងទាំងនោះដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា សង្គ្រាមរវាងកូរ៉េទាំងពីរថ្មីៗនេះ បានងាកមកប្រើយុទ្ធសាស្រ្តផ្សេងៗដូចជាបង្ហោះប៉េងប៉ោង និងប្រើការឃោសនារិះគន់គ្នាទៅវិញទៅមក។ កាលពីសប្ដាហ៍មុនយោធាកូរ៉េខាងត្បូងបានឆ្លើយតបដោយការប្រើឧបករណ៍បំពងសំឡេងឃោសនារិះគន់ក្រុងព្យុងយ៉ាងដែលចាក់ផ្សាយនៅជិតខ្សែព្រំដែនយោធាជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ ហើយព្រមានបន្តការផ្សាយបែបនេះទៀត ប្រសិនបើក្រុងព្យុងយ៉ាងមិនព្រមបញ្ឃប់ការបង្ហោះប៉េងប៉ោងទេនោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


