វប្បធម៌ ជំនឿ
សិក្ខាកាម ២០០ នាក់ បានបញ្ចប់បណ្ដុះបណ្ដាលជំនាញពិធីការ ប្រពៃណី និងបដិសណ្ឋារកិច្ច
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម បិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសជំនាញពិធីការ ប្រពៃណី និងបដិសណ្ឋារកិច្ច ដល់សិក្ខាកាមចំនួន ២០០ នាក់ របស់ក្រុមហ៊ុនឈូកប្រណិត។ វគ្គបណ្ដុះបណ្ដាលនេះ មានការគាំទ្រ និងចូលរួមដោយវាគ្មិនជំនាញពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។

ថ្លែងក្នុងពិធីបិទ នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រីករាយនឹងរង់ចាំរួមសហការជានិច្ច គ្រប់បណ្ដាគ្រប់ហ៊ុន អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណង ចង់បង្កើតកម្មវិធី មាតិកាក្នុងន័យចូលរួមថែរក្សា និងអភិវឌ្ឍវិស័យវប្បធម៌គ្រប់ទម្រង់ ព្រោះវប្បធម៌ ជាកេរដូនតា គឺជាកាតព្វកិច្ចរបស់យើងទាំងអស់ត្រូវពូនជ្រំថែរក្សា។

លោកស្រីបានរំលឹក ដល់សិក្ខាកាមទាំងអស់ ក្នុងនាមយើងជាអ្នកប្រតិបត្តិនូវការងារបដិសណ្ឋារកិច្ច តោងស្គាល់ ដឹង និងយល់ឱ្យច្បាស់ពីសុជីវធម៌ក្នុងភាសាទំនាក់ទំនង និងកាយវិការ។ ជាចុងបញ្ចប់ លោកស្រីបានថ្លែងអំណរគុណ ដល់គ្រប់ហ៊ុនឈូកប្រណិត ដែលដឹកនាំដោយ លោក ជុន រ័ត្ន ដែលបានខិតខំប្រឹងប្រែងចំណាយទាំងគំនិត ពេលវេលា និងថវិកា ដើម្បីឱ្យកម្មវិធីដ៏ល្អ និងមានសារៈសំខាន់ជួយដល់សង្គមនេះបានកើតឡើងដោយរលូន ហើយលោកស្រីបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងប្រើប្រាស់ដោយមានជំនឿចិត្ត ព្រោះយើងបានស្គាល់ខ្លួនឯងច្បាស់មិនខ្លាចនូវភាពច្របូកច្របល់ពីខាងក្រៅច្រោះចូលមកខាងក្នុងឡើយ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ