ជីវិតកម្សាន្ដ
ឌីជេ ក្តិប បង្ហាញបំណងចង់វិលរកអាជីពចាស់
ទស្សនិកជន និងអ្នកនិយមតាមដានវិស័យសិល្បៈបានដឹងហើយថា តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅ ឌីជេ ក្តិប កន្លងមកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈស្ទើរទាំងស្រុង។ ចំណែកឯអ្នកគាំទ្រ វិញនៅតែបង្ហាញបំណងចង់ឃើញលោកចេញបទចម្រៀងស្នាដៃថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

ជាការកត់សម្គាល់ថ្វីត្បិតមួយរយៈកន្លងទៅលោក ចាន់ សំណាង ឬ ឌីជេ ក្តិប មិនសូវមានវត្តមានលើវិថីសិល្បៈក្តី តែលោកមិនបានបង្ហាញពីការបោះបង់នោះទេ ពោលគឺលោកតែបង្ហាញពីឆន្ទៈស្រលាញ់ និងវិលចូលវិស័យមួយនេះ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះគឺ ឌេជេ ក្តិប មុននេះបានបង្ហើបពីបំណងចង់វិលរកអាជីបចាស់ផ្នែក DJ ផងដែរ។
លោក ក្តិប បានលើកឡើងថា «លោកស្រលាញ់ណាស់ដោយចង់វិលរកអាជីបចាស់ណាស់ដើម្បីរកលុយតែដោយសារតែបញ្ហាសុខភាពបូករួមនិងចំណង់ចំណូលចិត្តស្រលាញ់ខាងផ្នែកតែងនិពន្ធខ្លាំងជាងទើបស៊ូទ្រាំឃ្លាតឆ្ងាយ»។

លោកបញ្ជាក់ទៀតថា «បើបាន ១ឈុតនេះទុកគ្រាន់រំលឹកក្បាច់គុនខ្ញុំនឹងទទួលចាក់តាមកម្មវិធីជប់លៀង មង្គលការ ឬក៏កម្មវិធីផ្សេងនាពេលដែលមានគេហៅទៅច្រៀង (គ្រាន់តែគិតក៏សប្បាយចិត្ត)»។
គួរម្លឹកដែរថា នាពេលកន្លងមក ឌីជេ ក្តិប ក៏ធ្លាប់ថ្លែងប្រាប់ពីគោលបំណងចុងក្រោយរបស់ខ្លួនដោយបញ្ជាក់ឲ្យដឹងថា សម្រាប់ក្តីស្រមៃដ៏ធំបំផុតចុងក្រោយរបស់លោកគឺ បង្កើតសាលារៀនដើម្បីបានបង្ហាត់បង្រៀន និងចែករំលែកជូននូវចំណេះជំនាញដល់ក្មេងៗជំនាន់ក្រោយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


