សន្តិសុខសង្គម
យប់មិញ មានអគ្គិភ័យឆេះឃ្លាំងស្តុកបារីក្រុមហ៊ុនចិនដ៏ធំមួយក្នុងខណ្ឌដង្កោ
អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកបារីរបស់ក្រុមហ៊ុនចិនដ៏ធំមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ៣ និង ១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅផ្លូវចូលវត្តព្រះធាតុ ក្បែររង្វង់មូលគួរស្រូវ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការ អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ បានសហការជាមួយក្រុមជំនាញរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលដ្ឋានរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានចុះអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃជេីងផងដែរ ។
ក្នុងប្រតិបត្តិនេះដែរ ក៏មានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ខ្មែរ ប៊ីវេីរីជីស (ស្រាបៀរកម្ពុជា), រថយន្តពន្លត់អគ្គិភ័យ បុរីប៉េងហួត , រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះនរា, និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ៧១១ RRC711 នៃកងពលតូចលេខ៧០ បានចេញជួយសហការក្នុង ការពន្លត់ករណីអគ្គិភ័យខាងលេីនេះ ដេីម្បីឲ្យរលត់ទៅវិញផងដែរ។



ជុំវិញករណីខាងលេី មិនទាន់មានការបញ្ជាក់អំពីមូលហេតុនិងខូចខាតសម្ភារៈអស់ប៉ុន្មាននោះទេ ដោយកម្លាំងជំនាញកំពុងបន្តអន្តរាគមន៍៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


