សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះឃ្លាំងនៅខណ្ឌព្រែកព្នៅខូចខាតអស់មួយខ្នង និងសម្ភារៈមួយចំនួន
អគ្គិភ័យដែលឆេះឃ្លាំងស្កុកសម្ភារៈមួយកន្លែងនៅខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី១៤មិថុនានេះ ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ តែត្រូវខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួន ខណៈដែលសមត្ថកិច្ចថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

បើតាមសមត្ថកិច្ច ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះជាឃ្លាំងស្តុកសម្ភារៈ ស្លាក ផ្ទាំងប៉ាណូ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រ គុណ ៣០ម៉ែត្រ មានម្ចាស់ឈ្មោះ ជា សុគន្ធ ភេទប្រុស អាយុ៤៥ឆ្នាំ និងអ្នកគ្រប់គ្រងឈ្មោះ សាម ភក្តី ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងឃ្លាំងនេះជារបស់ក្រុមហ៊ុនដំឡើងស្លាកហុីហោ ផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម និងមាន៣ខ្នង ហើយមុនកើតហេតុ ខណៈដែលឃ្លាំងខាងក្រោយបិទទ្វារ ម្ចាស់រៀបចេញទៅខេត្ត ហើយក្រុមជាងក៏កំពុងធ្វើការងារនៅឃ្លាំងខាងមុខ ស្រាប់ឆ្លងចរន្ដចេញពីបន្ទប់សម្រាក ឆេះខ្សែរាលចូលដល់ក្នុងឃ្លាំងស្តុក ផ្នែកខាងក្រោយ ដែលមានគ្រឿងឈើ ក្តាកុងប្លាកេផង ភ្លើងឆេះកាន់តែខ្លាំងឡើង បង្កឱ្យផ្អើលឆោឡោ ដល់កម្លាំងអាជ្ញាធរសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការក្រុងភ្នំពេញ និងរថយន្តការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យចំនួន១១គ្រឿងចេញទៅជាបន្តបន្ទាប់ ទើបគ្រប់គ្រងស្ថានការណ៍បាន។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៤មិថុនា ក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ករណីនេះដែរបានបណ្ដាលឲ្យឆេះខូចខាតម៉ូតូចំនួន២គ្រឿង និងសម្ភារៈមួយចំនួន តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី