ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្លោងមីស៊ីល១៧គ្រាប់ដាក់អ៊ុយក្រែន ក្រោយ G7 យកទ្រព្យសម្បត្តិបង្កកជួយក្រុងកៀវ
កម្ដៅជម្លោះរវាងក្រុងមូស្គូ និងក្រុងកៀវ បានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីមានការវាយប្រហារតាមដែនអាកាសដាក់គ្នាទៅមកកាលពីទៀបភ្លឺឈានចូលដល់ថ្ងៃទី១៤ ខែមិថុនា ក្រោយពីក្រុមប្រទេស G7 សម្រេចលើកិច្ចព្រមព្រៀងប្រាក់កម្ចី៥០ពាន់លានដុល្លារ ដែលទាញចេញពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។

កងកម្លាំងអ៊ុយក្រែន បានឲ្យដឹងថា ប្រព័ន្ធខែលការពារអាកាស បានបាញ់កម្ទេចដ្រូនប្រយុទ្ធ Shahed ចំនួន១៧គ្រឿងរបស់រុស្ស៊ី ដែលសំដៅមករកតំបន់ចំនួន៧នៅអ៊ុយក្រែន។ អ៊ុយក្រែន បានបន្ថែមថា រុស្ស៊ីក៏បានបាញ់ផ្លោងមីស៊ីលចំនួន១៧គ្រាប់ផងដែរ ដែលជាប្រភេទមីស៊ីលបាលិស្ទិក និងមីស៊ីលគ្រូស ហើយក្នុងនោះអ៊ុយក្រែនអាចបាញ់ស្ទាក់មីស៊ីលបានចំនួនពាក់កណ្ដាល។
ទន្ទឹមគ្នានេះដែរ ភាគីរុស្ស៊ីវិញ ក៏បានលើកឡើងថា ខ្លួនបានបាញ់កម្ទេចដ្រូនចំនួន ៨៧គ្រឿងរបស់អ៊ុយក្រែន ដែលហោះសំដៅមកកាន់តំបន់ចំនួន៥ និងឧបទ្វីបគ្រីមៀ ដែលដណ្ដើមនិងកំពុងកាន់កាប់បានដោយរុស្ស៊ី។ ក្នុងការវាយប្រហារលើកនេះ អ៊ុយក្រែន បានកម្ទេចរោងចក្រថាមពលមួយកន្លែងនៅក្នុងតំបន់ Rostov និងអាងស្តុកប្រេងជាច្រើននៅទីក្រុង Voronezh របស់រុស្ស៊ី។

គួររំឭកថា ប៉ុន្មានម៉ោងមុនការវាយប្រហារ ក្រុមមេដឹកនាំ G7 ដែលបើកកិច្ចប្រជុំនៅអ៊ីតាលី បានសម្រេចលើកិច្ចព្រមព្រៀងផ្ដល់កម្ចី ៥០ពាន់លានដុល្លារឲ្យទៅអ៊ុយក្រែន។ កម្ចីនេះ ទាញចេញពីចំណូល និងការប្រាក់នៃទ្រព្យសម្បត្តិជាង ២៦០ពាន់លានដុល្លាររបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិក បានប្រកាសថា កិច្ចព្រមព្រៀងមួយនេះ គឺជាសញ្ញាបង្ហាញថា ក្រុមប្រទេសប្រជាធិបតេយ្យឈានមុខគេនៅលើពិភពលោក នឹងមិននឿយហត់ក្នុងការការពារសេរីភាពរបស់អ៊ុយក្រែននោះឡើយ ហើយមេដឹកនាំរុស្ស៊ីក៏នឹងមិនអាចយកឈ្នះកម្លាំងរួមគ្នានេះបានដែរ៕
ដោយ៖ ឈាង
អានបន្ថែម៖
G7 យល់ស្របនឹងផែនការលោក Biden ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករុស្ស៊ីជួយអ៊ុយក្រែន
បៃដិន-ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងឲ្យ អាមេរិក ជួយយោធាអ៊ុយក្រែន ១០ឆ្នាំពេញ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


