សេដ្ឋកិច្ច
អាល្លឺម៉ង់ នឹងទាញចំណូលបានជាង ១ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ក្នុងព្រឹត្តិការណ៍ Euro
តាមការព្យាកររបស់វិទ្យាស្ថាន Ifo, ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះ Euro 2024 នឹងអាចទាញចំណូលបាន ១.០៧ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ច ដោយសារតែកំណើនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅមើលការប្រកួតបាល់ទាត់អំឡុងព្រឹត្តិការណ៍នេះ ខណៈវិស័យបដិសណ្ឋារកិច្ចនិងផ្នែកលក់អាហារតាមហាង នឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ។

ទន្ទឹមនោះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកំពូលរបស់អាល្លឺម៉ង់មួយនេះ គូសបញ្ជាក់ថា ចំណូលនេះគឺស្មើនឹងប្រហែល ០.១%នៃទិន្នផលសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២៤នេះ។
លោក Gerome Wolf អ្នកជំនាញនៅ Ifo និយាយថា “ត្បិតតែវាមានកំណើនរយៈពេលខ្លី ហើយវានឹងថយចុះវិញក្រោយចប់ព្រឹត្តិការណ៍ Euro ក៏ដោយ តែយ៉ាងហោចណាស់ វាក៏បានជួយខ្លះដែរ”។

យោងតាមការគណនារបស់វិទ្យាស្ថានដោយផ្អែកលើតួលេខពី FIFA World Cup ដែលក៏រៀបចំដោយប្រទេសអាល្លឺម៉ង់ផងដែរក្នុងឆ្នាំ២០០៦ បានឲ្យដឹងថា ក្នុងអំឡុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤នេះ នឹងមានភ្ញៀវទេសចរបរទេសមកចូលរួមជាង ៦០០ ០០០នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Euro 2024 ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ គឺប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី១៤ខែកក្កដា។ នៅថ្ងៃប្រកួតបើកឆាក ម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ បានលត់ក្រុមភ្ញៀវស្កុតឡែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ថា ពិបាកបង្ក្រាបការភ្នាល់បាល់ Euro ណាស់ បើមន្ត្រីលេងល្បែងដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


