សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ឡាវបញ្ឈប់ជើងហោះហើរ មកកម្ពុជា ក្រោយបើកដំណើរការរយៈពេលខ្លី
ក្រុមហ៊ុនអាកាសចរណ៍ឡាវបានសម្រេចបញ្ឍប់ការហោះហើយត្រង់រវាងទីក្រុងវៀនច័ន្ទ-ភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រោយបើកដំណើរការតភ្ជាប់ឡើងវិញបានរយៈពេលជិត ៣ ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី ១៤ ខែមិថុនានេះ។

យោងតាមប្រភពដដែលការផ្អាកជើងហោះហើរនេះដោយសារតែតម្រូវការហោះហើរទាបរវាងទីក្រុងទាំងពីរ ដែលមិនអាចទ្រទ្រង់នឹងទីផ្សារអាកាសចរបាន។
លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីលបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤នេះថា ក្រុមហ៊ុនអាកាសចណ៍ឡាវ បានសម្រេចផ្អាកការហោះហើរមកម្ពុជា ដោយសារកត្តាទីផ្សារ ពោលគឺក្រុមហ៊ុនមានការខាតបង់។
ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ ធ្លាប់មានជើងហោះហើរត្រង់លើផ្លូវហោះហើររវាងទីក្រុងវៀងច័ន្ទ-ភ្នំពេញ-វៀងចន្ទន៍។ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏បានភ្ជាប់សេវាហោះហើរត្រង់មកប្រទេសកម្ពុជា។
យ៉ាងណាមិញ មន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលមានសុទិដ្ឋិនិយមថា បើសិនស្ថានភាពល្អប្រសើរ ក្រុមហ៊ុននឹងត្រឡប់មកវិញ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីប្រទេសឡាវ សរុបជាង ៣៧ ម៉ឺននាក់ ដែលចំនួននេះគឺមានការកើនឡើងរហូតដល់ទៅ៣០២%។
ឆ្នាំ២០២៣ ចំនួនទេសចរបរទេសមកទស្សនាប្រទេសកម្ពូជាបានកើនឡើងជិត ១៤០ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ជាមួយចំនួនប្រមាណ ៥,៤លាននាក់។ ទេសចរមកពីតំបន់អាស៊ីគ្របដណ្តប់ជិត ៧០ ភាគរយ នៃភ្ញៀវទេសចរបរទេសសរុប។ នេះបើយោងតាមក្រសួងទេសចរណ៍៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


