ជីវិតកម្សាន្ដ
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
លោក បាន សំណាង ហៅ ពូ ណុយ ដែលជាតារាកំប្លែងស្ងួតកំពុងតែល្បីក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងTikTok មានការចាប់អារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ខណៈមានដំណឹងថា លោក និងពិធីការិនី យ៉ែម ស្រីពេជ្រ ត្រៀមដឹកដៃគ្នាចូលរោងការនាថ្ងៃទី០៧ ខែមិថុនា ឆាប់ៗខាង មុខនេះ។

ដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានអ្នកសិល្បៈរួមអាជីពកំពុងបង្ហោះចែកចាយជាហូរហែនៅលើបណ្ដាញសង្គមបន្ទាប់ពីពួកគេទទួលបានសំបុត្រអញ្ជើញចូលរួមពិធីអាពាហ៍ពិពាហ៍របស់តារាកំប្លែង ពូ ណុយ ដែលកូនក្រមុំត្រូវបានគេដឹងថា ជាតារាសម្តែង និងពិធីការិនី កញ្ញា យ៉ែម ស្រីពេជ្រ។ យ៉ាងណាមិញ អ្នកទាំងពីរក៏ជាដៃគូរធ្វើការជាមួយគ្នានៅក្នុងកម្មវិធីរបស់ទូរទស្សន៍ក្នុងស្រុក ១ផងដែរ។
នៅលើគណនីហ្វេសប៊ុកតារាប្រុសលោក យ៉ារ៉ូ បានបង្ហោះខ្លឹមសារចូលរួមអបអរថា «ចាំថ្ងៃនេះយូរហើយមិនហ៊ាននិយាយទុកឱ្យម្ចាស់គេជាអ្នកបង្ហាញធ្វើការ កម្មវិធីអ្នកជិតខាងជាមួយគ្នាយូរមានចិត្តលើគ្នា។ ចូលរួមអបអរសាទរថ្ងៃពិសេសប្អូនស្រី យ៉ែម ស្រីពេជ្រ និង ពូ ណុយ ជួបគ្នាថ្ងៃទី៧ ណា »។

ចំណែកពិធីកររូបសង្ហា វីជេ អាឡាស្កូ បានបញ្ជាក់ដែរថា «ចុម ពូ ណុយ និង យ៉ែម ស្រីពេជ្រ រៀបការ? អ៊ីចឹងតើបានជាមីអូនចង់ផឹកកាហ្វេរ វាចង់ជូនធៀបការ ហ្នឹង Yem Srey Pich»។ ជាមួយគ្នានេះក៏មានសិល្បករ- សិល្បការិនី មួយចំនួនទៀតបានបង្ហោះសំបុត្រអញ្ជើញភ្ជាប់នឹងសារចូលរួមអបអរហើយជូនពរដល់តារាកំប្លែង ពូ ណុយ និង យ៉ែម ស្រីពេជ្រ ផងដែរ។

ទោះបីបែបនេះ ក៏ពិតមែនក៏មានទស្សនិកជនខ្លះទៀតបានមានមន្ទិលសង្ស័យថា តើនេះជាការពិត ឬមួយយ៉ាងណា ខណៈពិធីមង្គលការនេះបែរជារៀបចំធ្វើឡើងនៅក្នុងបរិវេទស្ថានីទូរទស្សន៍មួយពោល គឺផ្ទុយស្រឡះពីអ្នកសិល្បៈដទៃទៀតដែលពួកគេជ្រើសរើសកន្លែងផ្សេងៗគ្នា?៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


