ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា គិតមិនយល់ពេលនារីម្នាក់រិះគន់ MV “ទេវរាជ“មិនអាចជួយខ្មែរខ្វះខាត
ស្របពេលដែលមានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបង្ហាញការសារទរព្រមជួយមួយការកោតសរសើរ MV បទ “ទេវរាជ“ ដែលទើបត្រូវបានសម្ពោធផ្លូវការនាពេលថ្មីៗនេះ ក៏ស្រាប់តែមាននារីម្នាក់បានបញ្ចេញគំនិតថាចម្រៀងនេះមិនអាចជួយដល់ខ្មែរដែលខ្វះខាតទេ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Phanny បាននិយាយថា «ខ្ញុំយល់ថា ចម្រៀងហ្នឹងជួយវប្បធម៌ខ្មែរតែចម្រៀងហ្នឹងមិនអាចជួយដល់ខ្មែរដែលខ្វះខាតនោះទេ»។ ការបញ្ចេញមតិបែបនេះបានធ្វើឲ្យមហាជនមួយចំនួនសម្តែងការហួសចិត្តខណៈខ្លះទៀតហាក់អស់សំណើចចំពោះការលើកឡើងនេះផងដែរ។
ដោយឡែកតារាចម្រៀងចាស់វស្សាអ្នកនាង យក់ ឋិតរដ្ឋា បាននិយាយថា «មែនតាស់! គិតមិនយល់ឆ្ងល់មិនកើតដល់ពេលគាត់ comment អ៊ីចឹងបងប្អូនអើយ ! គាត់ខំបង្កើតបទចម្រៀងដើម្បីលើកស្ទួយវប្បធម៌ទាំងចំណាយទាំងលុយព្រមទាំងចំណាយកម្លាំងកាយនឹងចិត្តហើយសូមជួយលើកទឹកចិត្តដោយផ្តល់តម្លៃ និងក្តីស្រលាញ់ឲ្យពួកគាត់តែបន្តិចក៏ពួកគាត់អស់ចិត្តដែរ»។

តារាស្រីអ្នកនាង យក់ ឋិតរដ្ឋា បានបន្ថែមថា «ពួកយើង ជាប្រជាជនខ្មែរនឹងមានឈាមជ័រខ្មែររស់នៅលើទឹកដ៏ល្អស្រស់ស្អាតផូរផង់មួយនេះទាំងអស់គ្នណាបងប្អូន។ ចំណែកស្វាមីរបស់នាងគឺលោក ឃុំ ប៉ុណ្ណាដែត ក៏បានបញ្ចេញមតិហួសចិត្តចំពោះការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុករូបនេះផងដែរ។

លោក ឃុំ ប៉ុណ្ណាដែត បាននិយាយថា «តើចម្រៀងបទណាដែលនៅលើលោកនេះអាចជួយឱ្យខ្មែរឈប់ក្រីក្របាន សូមប្អូនបង្ហាញក្រែងបងចេះមិនដល់?។ តើប្អូនយល់ពីសិល្បៈចម្រៀងទេ?បើមានពិតមែន គឺពិតជាអស្ចារ្យណាស់សម្រាប់ប្រជាជនលើលោកប្អូនដូចខ្វះពាក្យសរសេរហើយ។ ទោះបីយ៉ាងណាក៏មានខ្លះនិយាយដែរថា ការលើកឡើងរបស់នារីខាងលើជារឿងចង់អស់សំណើចទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


