Connect with us

ជីវិតកម្សាន្ដ

លៀក លីដា ប្រតិកម្ម ក្រោយសារព័ត៌មានថៃមួយផ្សាយថា រឿង«ប្រវត្តិស្នេហ៍នាងនាថ» លួចចម្លងរបស់ខ្លួន

បានផុស

នៅ

ជាថ្មី​ម្តង​ទៀត​លោក លៀក លីដា ផលិតករ​ភាពយន្ត​ខ្មែរ និង​ដឹកនាំ​សម្តែង​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ភ្លាម​ៗបន្ទាប់​​ពីឃើញ​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បីក្នុង​ប្រទេស​ថៃ​មួយ​បាន​សរសេរ​ចោទថា រឿង «ប្រវត្តិ​ស្នេហ៍​នាង​នាថ» បាន​លួច​ចម្លងស្នាដៃរឿង​របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករ​ភាពយន្ត​ខ្មែរ​រូប​នេះ​កន្លង​មក​បាន​អះអាង​ថា​ នៅ​ក្នុង​សាច់រឿងរឿង “ប្រវត្តិស្នេហ៍នាងនាថ”​ គឺ​បាន​បញ្ចូល​ផងដែរ​នូវវប្បធម៌​ អរិយធម៌​ដែល​គេប្រើ​ទូកង​របស់ខ្មែរដើម្បីទៅធ្វើ​សឹកសង្គ្រាមកាលពីសម័យដើម។លោកថា វប្បធម៌​អរិយធម៌​ខ្មែរ​ត្រូវបានដាក់​បញ្ចូល​ទៅក្នុង​កុន​មួយ​នេះគឺ (រឿងប្រវត្តិស្នេហ៍នាងនាថ )។

ឆ្លើយតប​ចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក លៀក លីដា បានបញ្ជាក់ទាំងហួសចិត្តថា សារព័ត៌មានរបស់ប្រទេសថៃធំប៉ុណ្ណឹងដែរ បែរជាមិនចេះវែកញែកប្រភេទរឿង ថាចម្លង ឬក៏ដូចរឿងខ្ញុំ ជាប្រភេទរឿងស្នេហា​កំប្លែងអត់មានខ្មោចទេ។ 

លោក លៀក លីដា និយាយទៀយថា«​ម្តេចបានថា​ដូច ឬចម្លងរឿងខ្មោចកំប្លែងរបស់អ្នកឯងកើត រឿង​ខ្ញុំបាន​បញ្ចូលទៅដោយ​វប្បធម៌ អរិយធម៌ និង​សារអប់រំដ៏ល្អ​ផូរផង់​របស់​ប្រទេសកម្ពុជា ម្តេចបានថា ដូចរឿងខ្មោច​អាឡាក់អាឡែត​របស់អ្នកឯង​ទាំងអ្នកឯង​មិនទាន់បានមើលរឿងខ្ញុំ​ផងអរគុណ​សម្រាប់ការតាមដាន​ការងាររបស់ខ្ញុំ»

កន្លងមក​លោក លៀក លីដា ក៏ធ្លាប់​បាន​បញ្ជាក់​ហើយថា ​រឿង «ប្រវត្តិស្នេហ៍នាងនាថ» គឺត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតា​យើងបានបន្សល់​ទុកឲ្យ​នៅក្នុងសាច់រឿងនេះទាំងមូលបាន​បង្កប់នូវសិល្បៈ​វប្បធម៌របស់ខ្មែរ ជាពិសេសខ្លឹមសារនៃការអប់រំ និង​តម្លៃ​នៃ​សន្តិភាព។ លោកថា បើគេថា​យើងcopy ជារឿងរបស់គេ យើង​ឈប់នាំគ្នាឈ្លោះ ឈប់នាំគ្នា​ខឹង​ម្យ៉ាង​ទៀតលោកក៏​បញ្ជាក់ជំហរគ្មានគោលការណ៍​ដូចចំណងជើងរឿង”ប្រវត្តិស្នេហ៍នាងនាថ”តាមការស្នើសុំបរទេសណាទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម