ជីវិតកម្សាន្ដ
គេរិះគន់អួតឡាន សួរ វិចិត្រ បកស្រាយថា ទ្រព្យសុចរិតរកបានដោយកម្លាំងញើសឈាមមិនឆក់ប្លន់ទេ
តារាចម្រៀងប្រុស និងជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី១ លោក សួរ វិចិត្រ ថ្មីៗនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់រិះគន់ថា លោកចូលចិត្តអួតរឿងថតនៅពីមុខឡាន។

ការរិះគន់នេះបានធ្វើឲ្យម្ចាស់ពានរូបនេះបញ្ចេញប្រតិកម្មឆ្លើយតបដោយបកស្រាយថា ទោះបីលោកថតអួតឡានក៏វាកើតចេញពីកម្លាំងញើសឈាម ដែលរកបានដោយភាពសុចរិត ហើយលោកក៏ជាអ្នកចម្រៀងគឺត្រូវបង្ហាញភាពជឿជាក់សម្រាប់ខ្លួនឯង។ ម្យ៉ាងទៀត សួរ វិចិត្រ ចាត់ទុកថា មានតែអ្នកល្ងង់ទេ ដែលគិតអវិជ្ជមានបែបនេះ។
ប្រតិកម្មឆ្លើយតបម្ចាស់គណនីឈ្មោះ Chan Ratanak ដែលរិះគន់ថា “ខ្ពើមឈរមុខអួតមុខឡានថត ខ្លាចគេមិនដឹង” ត្រូវបានលោក សួរ វិចិត្រ លើកឡើងថា «មានតែមនុស្សល្ងង់ទេដែលនៅតែគិតនឹងមានផ្នត់គំនិតបែបនេះនោះមនុស្សយើងមិនអាចអង្គុយរអ៊ូថាក្ររហូតទេ ខ្ញុំជាអ្នកចម្រៀង ខ្ញុំត្រូវបង្ហាញពីភាពជឿជាក់សម្រាប់ខ្លួនឯង»។

លោក សួរ វិចិត្រ បាននិយាយបន្ថែមទៀតថា “ឡាននេះបានមកដោយសុចរិត នឹងបានដោយកម្លាំងញើសឈាមមិនបានឆក់ប្លន់ឯណាយល់នៅប្រូហ្វាល់រូបព្រះ តែចិត្តបងឯងវិញក្ដៅក្រហាយ”។
គួរបញ្ជាក់ថាការរិះគន់របស់ម្ចាស់ហ្វេសប៊ុកខាងលើបន្ទាប់ពី សួរ វិចិ ត្រ បានបង្ហោះខ្លឹមសារថា ខែនេះYouTube បាន ៥០០ដុល្លារ អត់ដែលផុសផងអរគុណFan ដែលចាក់បទក្នុង Channel YouTube ខ្ញុំស្ដាប់រហូត(បទចាស់ៗ)៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


