ជីវិតកម្សាន្ដ
សុគា គីមលាង ប្ដេជ្ញាថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌បុព្វបុរសបន្សល់ទុកឲ្យកូនខ្មែរគ្រប់រូប
ជាថ្មីម្ដងទៀត នាដការីឆ្នើមផ្នែករបាំបុរាណអប្សរា កញ្ញា សុគា គីមលាង ហៅ កូនអាន់ បានប្រកាសពីការប្ដេជ្ញាចិត្តចូលរួមថែរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ ដែលបុព្វបុរសជាតិខ្មែរបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។

គេបានកត់សម្គាល់ឃើញថានេះពុំមែនជាលើកទីមួយនោះទេដែលនាដការី សុគា គីមលាង បានតាំងចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌ ខណៈកន្លងមកក៏ត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ សកម្មភាពនេះ តែងទទួលបានការកោតសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ។
តួយ៉ាងពេលនេះ ស្រីស្អាត សុគា គីមលាង ហៅ កូនអាន់ បានបញ្ជាក់ដោយភ្ជាប់ជាមួយវីដេអូរបស់ខ្លួនថា «ខ្ញុំម្ចាស់សូមរាំថ្វាយអស់បុព្វបុរសជាតិខ្មែរ និងថែរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ ដែលទ្រង់បានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ»។ កាលពីថ្មីៗ នេះ កញ្ញា សុគា គីមលាង ធ្លាប់បានចេញមុខប្ដេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ។

ជាមួយគ្នានោះដែរ កញ្ញា សុគា គីមលាង បានអះអាងឆន្ទៈបញ្ជាក់ថា ខ្លួននាងពិតជាមានសំណាងណាស់ដែលបានកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។ ទង្វើរបស់នាដការីរបាំរូបនេះ ក៏ទទួលបានការលើកទឹកចិត្ត និងគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនខ្មែរជាច្រើន។
កញ្ញា សុគា គីមលាង កាលពីកន្លងទៅ នាងក៏ធ្លាប់ត្រូវបានទទស្សនិកជនដឹងថា នាងធ្លាប់បានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាត នាអំឡុងឆ្នាំ ២០១៨។ គេចាំថា កញ្ញា សុគា គីមលាង ហៅ កូនអាន់ បានទម្លាយថា នាងធ្លាប់ឆ្លងកាត់នូវភាពជូរចត់ និងការលំបាកច្រើនសម្រាប់ពាក្យថា«អប្សរា» ដោយសារតែការផ្សព្វផ្សាយចង់ឲ្យគេស្គាល់ និងដឹងថា ខ្លួនមកពីកន្លែងណា ជនជាតិអ្វី សញ្ជាតិអ្វី?៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


