Connect with us

ជីវិតកម្សាន្ដ

Ice ចេញមុខសុំទោសមហាជន ដែលប្រហែសបែកធ្លាយឃ្លិបដោះអាវងូតទឹក  

បានផុស

នៅ

បន្ទាប់ពី​លេច​ធ្លាយ​ឃ្លិបតារាសម្ដែងស្រី ​Ice Preechaya បានធ្វើការផ្សាយបន្តផ្ទាល់លើគណនី Tiktok បង្ហាញសកម្មភាពងូត​ទឹក​ក្នុង​អាង កាលពីថ្ងៃទី១៨ ខែសីហា។ នាពេលនេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់តារាស្រីបានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ហើយក៏បានសំនូមពរដល់អ្នកចែកចាយសុំមេត្តាយោគយល់។

តាមរយៈការពាំនាំសម្ដីរបស់ តារាសម្ដែង​​ Iceថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ អ្នកគ្រប់គ្រងធ្វើសេចក្តីរាយការណ៍មកថា Ice សុំការសុំអភ័យទោសចំពោះអ្នកទាំងអស់គ្នានៅទីនេះ និងសូមមេត្តាយោគយល់ដល់បងប្អូនទាំងអស់មេត្តាជួយបញ្ឈប់ការចែករំលែក ឬផ្សព្វផ្សាយរឿងនេះតទៅទៀត។ ឥឡូវ​នេះនាងពិតជាមាន​អារម្មណ៍​សោកស្ដាយខ្លាំង និង​ខ្មាស​អៀន។ នាងយល់ព្រមទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ ហើយទុកថាជាមេរៀនដ៏សំខាន់មួយសម្រាប់ Ice ក្នុងរបៀបរស់នៅ និងបង្ហោះខ្លឹមសារនៅលើវេទិកាសង្គមជាថ្មីម្ដងទៀត។

យ៉ាងណា កាលពីថ្ងៃ១៨ ខែសីហា Ice បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញអ៉ិនធើណេត បន្ទាប់ពីរូបនាងធ្វើការផ្សាយផ្ទាល់តាមរយៈកម្មវិធី TikTok នៅពេលដែលខ្លួនកំពុងងូតទឹកក្នុងអាង​ឯកជនមួយក្នុងផ្ទះរបស់នាងផ្ទាល់។ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ​កើត​ឡើង​នៅ​ពេល​ព្រឹក​ បន្ទាប់​ពីតួឯកស្រីក្នុងរឿង «​I fine thank you love you» ទើប​តែ​ភ្ញាក់​ពី​ដំណេក។ យ៉ាងណា នៅមុនពេលនាងសម្រេចចិត្តចូលបន្ទប់ទឹក Ice​ បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រជជែកគ្នាលេងពីនេះពីនោះ។ ភ្លាមៗ នាងបានចូលត្រាំក្នុងអាងនិងលើកជើងដុសសាប៊ូ ធ្វើព្រងើយដោយមិនដឹងថា សកម្មភាពដ៏​រសើប​នេះត្រូវ​បាន​ផ្សាយ​ផ្ទាល់​អស់​រយៈពេល​ជាច្រើន​នាទី​ មុន​ពេល​ដែល​វា​ត្រូវ​បាន​លុប​ចោល។ ប៉ុន្តែ​វា​ក៏យឺត​ពេលទៅហើយ ខណៈ​អ្នក​មើល​មួយ​ចំនួន​បាន​ថត​វីដេអូ​នោះ ហើយ​បាន​ចែករំលែក​វា​យ៉ាង​រហ័ស​តាម​អ៊ីនធឺណិត។

ទោះបីជាបែបនេះក្ដី ងាកទៅកាន់អ្នក​គាំទ្រ​របស់តារាស្រីវ័យ៣៤ឆ្នាំវិញបានសម្ដែង​ការ​ព្រួយ​បារម្ភ ព្រមទាំងដាស់តឿនឲ្យនាងប្រុងប្រយ័ត្នបន្ថែមទៀត។ ជាពិសេសកុំ​ផ្សាយ​ផ្ទាល់ ពេល​កំពុង​ធ្វើ​សកម្មភាព​រសើបណាមួយ ដោយសារតែហានិភ័យនៃរូបភាពមិនសមរម្យគឺខ្ពស់។​ ប្រសិនបើលេចធ្លាយនៅលើបណ្ដាញសង្គម​ ​ប្រាកដជាយកមកបង្ហោះចែកចាយគ្មានអាណិតសាម៉ីខ្លួនបន្តិចណាឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយឃ្លិបតួឯកស្រីក្នុងរឿង «​I fine thank you love you» ដោះខោអាវត្រាំក្នុងទឹកអាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ទំនង​បង្កើន​សម្ពាធ​ទណ្ឌកម្ម​លើរុស្ស៊ី ក្រោយ​ទាញ​អ៊ុយក្រែន​ចូលកិច្ច​ព្រម​ព្រៀងរ៉ែ​

Sokha Hotels

ព័ត៌មានពេញនិយម