ជីវិតកម្សាន្ដ
ចិត្ត កញ្ចនា៖ ខ្ញុំពិតជាមានមោទនភាពសម្រាប់ការនាំយកតន្រ្តីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
តារាចម្រៀងកញ្ញា ចិត្ត កញ្ចនា បានសម្ដែងក្តីមោទនភាពជាខ្លាំងដែលកន្លងមកនាងបាននាំយកតន្រ្តីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនកូរ៉េ និងសិល្បករអន្តរជាតិ។

ប្រាកដណាស់កាលពីថ្មីៗនេះ តារាចម្រៀងOriginal Song កញ្ញា ចិត្ត កញ្ចនា គឺត្រូវបានអញ្ចើញចូលរួមសម្តែងដោយតំណាងឱ្យវិស័យចម្រៀងតន្ត្រីយុវវ័យកម្ពុជាក្នុងពិធី ប្រគំតន្ត្រីអាស៊ាន- កូរ៉េ ROUND FESTI VAL នាអំឡុងខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ វត្តមាន របស់តារាចម្រៀងវ័យក្មេង ចិត្ត កញ្ចនា ក៏ទទួលបានការគាំទ្រ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។
បន្ទាប់ពីបានបង្ហាញខ្លួនទៅកាន់ឆាកអន្តរជាតិនោះកញ្ញា ចិត្ត កញ្ចនា បានទម្លាយប្រាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះថា “នាងខ្ញុំពិតជាមានមោទនភាពសម្រាប់ការនាំយកតន្រ្តីកម្ពុជាទៅកាន់ឆាកអន្តរជាតិជាមួយការសាទរដែលមិនអាចបំភ្លេចបានពីទស្សនិកជនកូរ៉េ សិល្បករអន្តរជាតិ ជាពិសេសអ្នករៀបចំកម្មវីធីពីប្រទេសកូរ៉េផ្ទាល់“។

ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យតារាចម្រៀងរូបនេះរំភើបខ្លាំងថែមទៀតនោះគឺ ចិត្ត កញ្ចនា ក៏ត្រូវបានលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប ភឿង សកុណា អនុញ្ញាតឱ្យនាង និងក្រុមការងារ RONDOM Entertainment ជួបសម្តែងការគួរសមទៀតផងកាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអបអរសាទរដល់កញ្ញា ចិត្ត កញ្ចនា តារាចម្រៀង និងអ្នកនិពន្ធចម្រៀងដែលត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែងតំណាងឱ្យវិស័យចម្រៀងតន្ត្រីយុវវ័យកម្ពុជាក្នុងពិធីប្រគំតន្ត្រីអាស៊ាន -កូរ៉េ ROUND កាលពីខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់ប័ណ្ណសរសើរដល់តារាចម្រៀងកញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ RONDOM Entertainment និងបានវាយតម្លៃខ្ពស់ក្នុងការចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។

តារាចម្រៀងកញ្ញា ចិត្ត កញ្ចនា បានឆ្លើយតបយ៉ាងរំភើបថា “ក្មួយពិតជាមានកិត្តយស និងសូមអរគុណលោកជំទាវបណ្ឌិតសម្រាប់ពាក្យលើកទឹកចិត្ត ការសរសើរ និងការស្វាគមន៍យ៉ាងកក់ក្តៅ”៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


