ជីវិតកម្សាន្ដ
ពេជ្រ សោភា ចេញសារដាស់តឿនថា មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា
តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ស្របពេលអាជីពសិល្បៈទទួលបានភាពជោគជ័យ និងមានទីផ្សារគាំទ្រច្រើន ស្រាប់តែនាងបានចេញមកបំផុសស្មារតីដល់អ្នកគាំទ្រ និងមហាជនថា មនុស្សគ្រប់រូបគឺមានតម្លៃស្មើគ្នា។

តាមរយៈខ្លឹមសាររបស់តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា នាពេលនេះ បានធ្វើឡើងដោយមានចេតនាដាស់តឿនមហាជនឲ្យមានស្មារតីត្រូវចេះស្រលាញ់ខ្លួនឯង ឲ្យតម្លៃចំពោះមនុស្សជុំវិញខ្លួនបើមើលឃើញពីអំពើល្អរបស់ពួកគេ។
តារាស្រីអ្នកនាង ពេជ្រ សោភា បានទម្លាយដូច្នេះថា «មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា បើកន្លែងណាមើលមិនឃើញតម្លៃយើង យើងត្រូវតែដើរចេញកុំស្តាយ ព្រោះយើងមានតម្លៃជាយើង»។ គេនៅចាំបានថា កន្លងទៅ ពេជ្រ សោភា ធ្លាប់ចេញសារដែរថា កុំមើលងាយខ្លួនឯងតាមមាត់គេ ហើយក៏កុំបោះបង់ខ្លួនឯងឲ្យសោះ។

ប្រាកដណាស់ តារាចម្រៀងអ្នកនាង ពេជ្រ សោភា រហូតមកដល់ពេលនេះត្រូវបានគេដឹងថា នាងមានវ័យកាន់តែជ្រេហើយ តែអ្វីដែលកត់សម្គាល់គឺនាងត្រូវបានមហាជនកោតសរសើរនូវសមត្ថភាពច្រៀង និងរូបសម្រស់របស់នាងនៅរក្សាបានភាពស្រស់ស្អាត ក្មេងជាងវ័យដដែល។
សូមជម្រាបថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា គិតមកដល់ពេលនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលយូរឆ្នាំហើយស្របពេលប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ នៅតែរក្សាបានការគាំទ្រច្រើនពីមហាជន និងមិត្តៗ យុវវ័យផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


