ជីវិតកម្សាន្ដ
Sastra Film និង បាយ័ន ព្រមព្រៀងសហការគ្នាបន្ត ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ
ស្ថានីយទូរទស្សន៍បាយ័ន និងផលិតកម្ម Sastra Film បានព្រមព្រៀងសហការធ្វើការជាមួយគ្នាបន្តទៀត និងបានរៀបចំកម្មវិធីបើកសន្និសិទ្ធសារព័ត៌មានមួយ កាលពីរសៀលម្សិលមិញនេះ ស្តីពីការនាំយកគម្រោងភាពយន្តជីវិតត្រឡប់មកវិញ ដោយមានវត្តមាន លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្ដាហ្វ្រីម និងលោកជេមស៍ អ្នកតំណាងប៉ុស្ដិ៍បាយ័ន រួមទាំងសិល្បករជាច្រើនដួងចូលរួម។

បន្ទាប់ពីចាប់ដៃគ្នាក្នុងការផលិតខ្សែភាពយន្តជីវិត តាំងពីឆ្នាំ២០១៩ ស្ថានីយទូរទស្សន៍បាយ័ន នៅតែបន្តគាំទ្រ និងសហការគ្នាបន្ដទៀត ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ ខណៈរយៈពេលជាង ៥ឆ្នាំមកនេះ ផលិតកម្មសាស្រ្ដាហ្វ្រីម បានផលិតភាពយន្ដល្បីៗជាង ៣០០ចំណងជើងមកហើយ។
ក្នុងឱកាសពិធីសម្ពោធរឿង «ភាពយន្ដជីវិត» ដែលរៀបចំនៅផ្សារ K Mall កាលពីរសៀលថ្ងៃទី២០ តុលានេះ លោកស្រីប៊ុន ចាន់និមល បានបញ្ជាក់ថា ស្ថានីយទូរទស្សន៍បាយ័នតែងតែឲ្យឱកាស និងជម្រុញការចាក់បញ្ចាំងភាពយន្ដខ្មែរ ដែល Sastra Film បានផលិតប៉ុន្មានឆ្នាំមកនេះ ដែលសុទ្ធសឹងជារឿងឆ្លុះបង្ហាញពីសង្គមបច្ចុប្បន្ន និងចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ពីម៉ោង៩ ដល់ ១០យប់ ។

លោកស្រី បន្ថែមថា បើទោះបីជាបច្ចុប្បន្ន ការផលិតភាពយន្តជីវិត មិនទាន់មានប្រាក់ចំណេញ និងមិនទាន់មានអ្នកឧបត្ថម្ភ (Sponsor) ប៉ុន្តែលោកស្រីយល់ថាកម្មវិធីនេះល្អ មានប្រយោជន៍ទៅដល់សង្គម ជាហេតុដែលសាស្រ្ដាហ្រ្វីម និងស្ថានីយទូរទស្សន៍បាយ័ន បន្តសហការធ្វើយ៉ាងណា ផលិតមាតិកាដែលមានគុណតម្លៃដល់អ្នកទស្សនា។
ម្ចាស់ផលិតកម្មរូបនេះ បង្ហាញជំហរយ៉ាងមុតមាំថា បើទោះជាមិនទាន់មានអ្នកឧបត្ថម្ភ ប៉ុន្តែលោកស្រីយល់ថា រឿង ភាពយន្តជីវិត របស់ Sastra Film មិនគួរបញ្ឈប់ការផលិតទេ គឺត្រូវតែទៅមុខដើម្បីឱ្យអ្នកទស្សនាបានឃើញតម្លៃរឿង និងមានមោទនភាពចំពោះភាពយន្ដខ្មែរ ដែលនិយាយពីជីវិតពិតរបស់តួអង្គ និងសង្គមជាក់ស្ដែង។


តាមរយៈ «ភាពយន្ដជីវិត» សាស្រា្ដហ្វ្រីម តែងផ្តោតលើសាច់រឿងខ្សែជីវិត ការតស៊ូ និងភាពជោគជ័យ ដើម្បីជាមេរៀនជូនទៅអ្នកទស្សនា ក៏ដូចជារំលេចនូវវប្បធម៌ និងលើកស្ទួយឱ្យមានការថែផងដែរ។ តួយ៉ាង ដូចជារឿង តួត្លុក ដែលត្រូវបានសម្ពោធ ក្នុងឱកាសសន្និសិទ្ធសារព័ត៌មាននេះផងដែរ។
កញ្ញា ដួង សុខជា តួឯកសម្ដែងក្នុងសាច់រឿង តួត្លុក បានបញ្ជាក់ថា នេះជារឿងពិតរបស់ខ្លួនដែលរំលេចក្នុង «ភាពយន្ដជីវិត» ស្តីពីជីវិត តស៊ូ ការហាត់រៀនរបាំដើម្បីវប្បធម៌ជាតិ ដែលបង្ហាញពីក្បាច់របាំបុរាណដ៏ល្អ ពីវប្បធម៌ខ្មែរដ៏ផូរផង់ ដោយមានដកស្រង់ពីរបាំអប្សរា និងអត្ថន័យពីជីវិតពិតរបស់អ្នករបាំបុរាណផងដែរ។

សាច់រឿងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ ពីជីវិតពិតរបស់តួអង្គត្លុក លោករិទ្ធ ដារ៉ូ ដែលសុទ្ធសឹងជាហេតុការណ៍ដែលលោកបានជួបផ្ទាល់ក្នុងជិវិតក្រៅឆាករបស់លោក។
ដោយឡែក លោកមុំវណ្ណ ដាវីន ហៅ ជីនអាន់ដេឡា ដៃគូរបស់លោកដារ៉ូ បង្ហាញការយល់ឃើញថា ការដែលផលិតកម្មសាស្រ្ដាហ្វ្រីម និងស្ថានីយទូរទស្សន៍បាយ័ន សហការគ្នានេះ នឹងធើ្វឲ្យភាពយន្ដខ្មែរកាន់តែមានគុណភាពជាងមុន៕



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


