ជីវិតកម្សាន្ដ
មហាជនរិះគន់ Jung Woo Sung ចាត់ទុក Blue Dragon Film Awards លាងរឿងអាស្រូវផ្ទាល់ខ្លួន
តារាសម្តែង Jung Woo Sung ដែលទើបតែត្រូវបានបញ្ចប់នៅក្នុងរឿងអាស្រូវឪពុក បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធី 45th Blue Dragon Film Awards ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា កន្លងទៅនេះ។ យ៉ាងណា តាមរយៈកម្មវិធីមួយនេះលោកបានលើករឿងផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងរឿងអាស្រូវមកនិយាយដូចជាសន្និសីទកាសែតដាច់មុខ។
ភាពយន្ត «12.12: The Day» ដែលដឹកនាំដោយ Kim Sung Su ត្រូវបានទទួលស្គាល់ថាជាភាពយន្តដែលមានអ្នកមើលច្រើនជាងគេប្រចាំឆ្នាំ។ ក្នុងនាមជាតួសម្តែងឈានមុខគេក្នុងរឿងនេះ តារាប្រុសបានឈានទៅថ្លែងសុន្ទរកថានៃការដឹងគុណដល់មនុស្សគ្រប់គ្នា។ គាត់បាននិយាយថា «ថ្ងៃនេះខ្ញុំមកទីនេះ សង្ឃឹមថារឿងផ្ទាល់ខ្លួនរបស់ខ្ញុំមិនបន្សល់ទុកនូវភាពអវិជ្ជមានលើខ្សែភាពយន្ត ‘12.12: The Day’ ឬអ្នកដែលចូលរួមក្នុងការផលិតនោះទេ។ ខ្ញុំក៏សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការបង្កក្តីបារម្ភ និងការខកចិត្តដល់អ្នកទាំងអស់គ្នា។ អ្នកដែលគាំទ្រខ្ញុំ និងមានការរំពឹងទុកពីខ្ញុំ ខ្ញុំនឹងជាអ្នកទទួលខុសត្រូវទាំងអស់ក្នុងនាមជាឪពុក ហើយខ្ញុំនឹងបំពេញកាតព្វកិច្ចចំពោះកូនខ្ញុំរហូតដល់ចប់»។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់តារាប្រុសវ័យ៥១ឆ្នាំ មិនត្រូវបានទទួលការពេញចិត្តពីទស្សនិកជននោះទេ ខណៈដែលមនុស្សជាច្រើនបានរិះគន់គាត់ចំពោះថាលោកបែរជាចាត់ទុកពានរង្វាន់ Blue Dragon Awards ជាសន្និសីទសារព័ត៌មានផ្ទាល់ខ្លួន។ ពួកគេក៏បានស្តីបន្ទោសគាត់ចំពោះការមិននិយាយអំពីទស្សនិកជនដែលបានរួមចំណែកដល់ការទទួលស្គាល់ 12.12: The Day ថាជាខ្សែភាពយន្តដែលមានអ្នកមើលច្រើនជាងគេប្រចាំឆ្នាំ ជំនួសមកវិញការចំណាយពេលក្នុងអំឡុងពេលពិធីនេះដើម្បីដោះស្រាយរឿងអាស្រូវផ្ទាល់ខ្លួនរបស់គាត់។
ក្រុមអ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា ការដែលគាត់និយាយនោះគឺជាការរំខានដល់ក្រុមការងាររបស់ភាពយន្តមួយនេះ។ ហេតុអ្វីបានជាគាត់សុំទោសចំពោះបញ្ហាផ្ទាល់ខ្លួនរបស់គាត់នៅទីនេះទៅវិញ។ គ្រាន់តែសុំការអភ័យទោស ចាំបាច់អីនិយាយនៅលើឆាក សរសេរតែសំបុត្រដៃមួយ ហើយបង្ហោះវាទៅក្នុង Instagram ឬអ្វីម្យ៉ាង ហេតុអ្វីគាត់និយាយអ្វីដែលមិនចាំបាច់នៅចំពោះមុខមិត្តរួមការងារ។
មិនត្រឹមប៉ុណ្ណឹងទេ ទស្សនិកជនជាច្រើនបានបញ្ចេញមតិទៀតថា នេះមិនមែនជាសន្និសីទកាសែតផ្ទាល់ខ្លួនរបស់គាត់ទេ។ គាត់គួរនិយាយភាពយន្តដែលកំពូងល្បីនិងដឹងគុណក្រុមការងារវិញ។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណេតជាច្រើនបានដឹកនាំពាក្យរិះគន់ទៅកាន់កម្មវិធី 45th Blue Dragon Awards នៅ ចំពោះការខកខានមិនបាន បំពេញកាតព្វកិច្ចត្រឹមត្រូវរបស់ខ្លួនចំពោះឧស្សាហកម្មភាពយន្ដកូរ៉េ ដោយទុកពេលឲ្យJung Woo Sung សុំទោសចំពោះរឿងផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែមិនខំប្រឹងប្រែងដើម្បី សូមរំលឹកដល់អតីតតារាសម្ដែង Kim Soo Mi ដែលបានលាចាកលោកកាលពីថ្ងៃទី ២៥ ខែតុលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្លាយមកជិត៣ឆ្នាំ Kang Daniel ឈ្នះបណ្តឹងពីប្រតិបត្តិករម្នាក់ ដែលធ្លាប់បរិហារកេរ្តិ៍លោក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


