ជីវិតកម្សាន្ដ
បន្លាយមកជិត៣ឆ្នាំ Kang Daniel ឈ្នះបណ្តឹងពីប្រតិបត្តិករម្នាក់ ដែលធ្លាប់បរិហារកេរ្តិ៍លោក
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ចៅក្រម Lee Kun Hee នៃផ្នែករដ្ឋប្បវេណីទី ២៩ នៃតុលាការក្រុង Seoul Central District បានកាត់ក្តីឲ្យ Kang Daniel ក្នុងបណ្តឹងរបស់គាត់ប្រឆាំងនឹងប្រតិបត្តិករនៃប៉ុស្តិ៍ YouTube ឈ្មោះថា Taldeoksuyongso ដែលត្រូវបានកំណត់ថាជាលោក A។ តុលាការបានបញ្ជាឲ្យលោក A បង់ប្រាក់ចំនួន ៣០ លានវ៉ុន (ប្រហែល ២២,៥០០ ដុល្លារ) ជាការខូចខាតដល់តារាចម្រៀងប្រុសវ័យ២៧ឆ្នាំ។
នៅឆ្នាំ ២០២២ លោក A បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា ជីវិតឯកជនដ៏រំខានរបស់មិត្តប្រុសជាតារាសម្តែង Idol ដែលមានព័ត៌មានមិនពិតយ៉ាងច្រើន។ យ៉ាងណា លោក A ត្រូវបានពិន័យជាប្រាក់ចំនួន ១០ លានវ៉ុន (ប្រហែល ៧,៥០០ ដុល្លារ) នៅក្នុងខែកញ្ញា ពីបទរំលោភលើច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និងការការពារព័ត៌មាន។
កាន់តែភ្ញាក់ផ្អើលបំផុត ជនសង្ស័យឈ្មោះ A ក៏បានជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយទៀតសម្រាប់ការខូចខាតដែលប្តឹងដោយ Jang Won Young នៃក្រុម I.V.E. នៅក្នុងការកាត់ក្តីលើកដំបូង តុលាការបានបង្គាប់ឲ្យលោក A បង់ប្រាក់ចំនួន១០០ លានវ៉ុន (ប្រហែល ៧៥,០០០ ដុល្លារ) បូកនឹងការប្រាក់យឺតយ៉ាវដល់ Jang Won Young កាលពីខែធ្នូឆ្នាំមុន។ ដោយមិនពេញចិត្តនឹងការសម្រេចនេះ ភាគីរបស់លោក A បានប្តឹងឧទ្ធរណ៍លើការសម្រេចនេះ ប៉ុន្តែការសម្រុះសម្រួលក្នុងអំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍ មិនអាចសម្រេចបានការព្រមព្រៀងណាមួយទេ។ ចំណែកសវនាការលើបណ្តឹងឧទ្ធរណ៍ក៏កំពុងបន្តដែរ។
បន្ថែមពីលើនេះ តុលាការស្រុក Incheon កំពុងបើកសវនាការដំបូងលើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ក្រោមច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង។ ព្រះរាជអាជ្ញាបានស្នើសុំការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០ លានវ៉ុន (ប្រហែល ១៥០,០០០ ដុល្លារអាមេរិក) សម្រាប់លោក Aផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនត្រឹមរឿងអាស្រូវកូនទេ Jung Woo Sung នៅពាក់ព័ន្ធមនុស្សស្រីផ្សេងទៀត អាចអស់អនាគតជាតួល្បី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


