ជីវិតកម្សាន្ដ
អ្នកជំនាញអន្តរជាតិចាត់ទុក Ngoc Trinh មានសម្រស់ស្រស់ស្អាតជាងបវរកញ្ញាវៀតណាម
Ngoc Trinh (ង៉ុក ទ្រិញ) ជាតារាសម្រស់មួយរូបដែលមានឈ្មោះល្បីក្នុងវិស័យសិល្បៈ ដោយសាររូបរាងរបស់នាង។ ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតសម្រស់ណាមួយក្នុងប្រទេសវៀតណាម តារាស្រីវ័យ៣៥ឆ្នាំនៅតែត្រូវបានផ្សព្វផ្សាយពេញបណ្តាញសារព័ត៌មានជារឿយៗ។
មានមនុស្សតិចណាស់ដែលដឹង ជាច្រើនឆ្នាំកន្លងមកនេះ ង៉ុក ទ្រិញក៏ត្រូវបាន TC Candler បោះឆ្នោតឲ្យក្នុង «កំពូលទាំង១០០មុខស្អាតបំផុតនៅលើពិភពលោក» នៅអាស៊ីកាលពីឆ្នាំ ២០១៩ ខណៈដែលចំណាត់ថ្នាក់នេះខ្ពស់ជាងបវរកញ្ញាវៀតណាម គឺ Dang Thu Thao ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៧៧ ។
បន្ទាប់ពី ង៉ុក ទ្រិញ និង Dang Thu Thao បេក្ខនារី Thao Nhi Le គឺជាសម្រស់បន្ទាប់ដែលត្រូវបានបោះឆ្នោតជាប់ក្នុងបញ្ជី មុខស្អាតបំផុតទាំង១០០នៅលើពិភពលោក។ យ៉ាងណា នៅពេលដែល Ngoc Trinh ត្រូវបានជ្រើសរើសសម្រាប់បញ្ជីនេះ រូបនាងក៏មានភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមផងដែរ។
ដ្បិតថាមានភាពមិនឆបគ្នាក្នុងរឿងចំណាតថ្នាក់ក្ដី ប៉ុន្តែ ង៉ុក ទ្រិញ គឺជាសម្រស់ដ៏កម្រមួយរូបដែលស្អាតខ្លាំងបំផុតប្រចាំប្រទេសកំណើតរបស់នាង។ ដោយសារតែរូបរាងនិងកម្ពស់ ១ម៉ែត្រ៧០សង់ទីម៉ែត្រ ព្រមទាំងទម្រង់មុខក្មេងជាងវ័យនេះហើយបានធ្វើឲ្យទស្សនិកជនមិនថាក្នុងឬក្រៅស្រុកចាត់ទុកនាងជាតារាសម្រស់និងសិចស៊ីបំផុត។
យ៉ាងណាមិញ ចាប់តាំងពីវិលត្រឡប់ពីរឿងអាស្រូវផ្លូវច្បាប់ក្នុងឆ្នាំ ២០២៣ មក ង៉ុក ទ្រិញ មានការផ្លាស់ប្តូរយ៉ាងធំក្នុងរបៀបបង្កើតរូបភាពរបស់នាងនៅលើបណ្តាញសង្គម។ ជារឿយៗអ្នកគាំទ្រតែងតែឃើញនាង បង្ហាញរាងកាយដ៏ស្រឡូនជាមួយនឹងសម្លៀកបំពាក់ឆើតឆាយអមដោយភាពសិចស៊ីលេចលើលេចក្រោម។ ទន្ទឹមនឹងនោះ នាងផ្តោតលើអាជីវកម្មភោជនីយដ្ឋាន និងសម្លៀកបំពាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ង៉ុក ទ្រិញ កើតនៅឆ្នាំ ១៩៨៩ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាតារាម៉ូដែល តារាសម្តែង និងជាអ្នកជំនួញ។ តារាម៉ូដែលរូបនេះបានគ្រងមកុដ Miss Vietnam Global 2011 និងបានចូលរួមក្នុងខ្សែភាពយន្តដូចជា Queen of Bikini , The Perfect Wedding, Chị mẹ học yêu, Sister Sister 2៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់អះអាងថាស្រលាញ់តែអ្នកមាន ឥលូវ Ngoc Trinh ប្រែជាចង់បានក្ដីសុខជាងលុយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន